រុស្ស៊ីបញ្ជូនយោធាប្រមាណ ១០ម៉ឺននាក់ រួមទាំងសម្ភារយោធាផ្សេងទៀតមកក្បែរតំបន់ព្រំដែនភាគខាងកើតអ៊ុយក្រែន

បរទេស៖មួយរយៈចុងក្រោយនេះ វិបត្តិនៅអ៊ុយក្រែន កាន់តែក្តៅឡើយ ដោយសារតែរុស្ស៊ីបញ្ជូនយោធាប្រមាណ ១០ម៉ឺននាក់ រួមទាំងសម្ភារយោធាផ្សេងទៀតមកក្បែរតំបន់ព្រំដែនភាគខាងកើតអ៊ុយក្រែន។ អាម៉េរិក និងបក្សសម្ព័ន្ធយោធា តែងព្រមានរុស្ស៊ីជាញឹកញាប់ពីទណ្ឌកម្មសេដ្ឋកិច្ច និងវិធានការផ្សេងទៀត ប្រសិនបើរដ្ឋាភិបាលក្រុងមូស្គូហ៊ានបញ្ជូនយោធាឈ្លានពានអ៊ុយក្រែន ដូចកាលពីឆ្នាំ២០១៤។
ជាការពិត រុស្ស៊ី ធ្លាប់បានបញ្ជូនយោធាទៅតំបន់ភាគខាងកើតអ៊ុយក្រែនភាគខាងកើតម្តងហើយ នៅឆ្នាំ២០១៤ ប៉ុន្តែជាអន្តរាគមន៍យោធាបែបសម្ងាត់ ដើម្បីគាំទ្រចលនាប៉ះបោរ ដែលមាននិន្នាការគាំទ្ររុស្ស៊ី នៅក្នុងតំបន់នោះ បន្ទាប់ពីអ៊ុយក្រែនបានវាយប្រហារជាបន្តបន្ទាប់ មកលើក្រុមប៉ះបោរផ្តាច់ទឹកដីនេះ។ ដោយផ្អែកតាមកិច្ចព្រមព្រៀងMinsk និងកិច្ចចរចា Normandy format បទឈប់បាញ់ត្រូវបានអនុវត្តនៅក្នុងឆ្នាំនោះ។
ត្រលប់មកពេលបច្ចុប្បន្នវិញ ក្នុងជំនួបមេដឹកនាំអាមេរិក លោកចូ បៃឌិន និងសមភាគីរុស្ស៊ី លោកវ្លាឌីមៀ ពូទីន អ៊ុយក្រែនបានក្លាយជាប្រធានបទដ៏សំខាន់។ ក្នុងជំនួបតាមប្រព័ន្ធវីដេអូនេះ លោកបៃឌិន បានព្រមានលោក ពូទីនជាថ្មី កុំឱ្យឈ្លានពានអ៊ុយក្រែន បើមិនចង់រងទណ្ឌកម្មសេដ្ឋកិច្ច ឬវិធានការផ្សេងទៀតពីអាមេរិក ឬសម្ព័ន្ធមិត្ត។ យ៉ាងណាមិញ លោកពូទីនបានតបវិញថា បក្សសម្ព័ន្ធយោធាណាតូ ក៏មិនត្រូវពង្រាយអាវុធនៅអ៊ុយក្រែន ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខនៅរុស្ស៊ី បើមិនដូច្នោះទេ រុស្ស៊ី នឹងចាត់វិធានការតបវិញ។ កន្លងមក លោកពូទីន ធ្លាប់ព្រមានប្រើអាវុធមានល្បឿនលឿនជាងសំឡេង ឬអាវុធ Hypersonic។
ក្នុងករណីរុស្ស៊ីឈ្លានពានអ៊ុយក្រែននោះ អាម៉េរិក និងសហភាពអឺរ៉ុប ទំនងជាអាចអន្តរាគមយោធាជួយអ៊ុយក្រែន ដ្បិតកន្លងមក អាមេរិក និងសម្ព័ន្ធមិនធ្លាប់បញ្ជូនយោធាមកជួយអ៊ុយក្រែនឡើយ សូម្បីតែក្នុងឆ្នាំ២០១៤ ដែលរុស្ស៊ីដាក់បញ្ចូលដែនដីគ្រីមៀក្នុងឧបសម្ព័ន្ធយោធា និងការបញ្ជូនកម្លាំងទ័ពរុស្ស៊ីទៅតំបន់ភាគខាងកើតអ៊ុយក្រែន។ អន្តរាគមន៍យោធានេះ គឺដោយសារតែអាម៉េរិក និងបក្សសម្ព័ន្ធណាតូ មិនចង់ឱ្យរុស្ស៊ីបានចិត្ត និងបន្តឈ្លានពានចូលតំបន់ផ្សេងទៀត។ ម្យ៉ាងអាម៉េរិក នឹងមិនឈរឱបដៃមើលរុស្ស៊ី ពង្រីកឥទ្ធិពលខ្លួនមកក្នុងតំបន់អឺរ៉ុបខាងកើតឡើង។
ដោយសារតែលទ្ធភាពការធ្វើសង្រ្គាមអាចកើតមាន ទាំងភាគីរុស្ស៊ី និងអាមេរិក នឹងឈានទៅដល់កិច្ចចរចាមួយ ដើម្បីបញ្ចៀសផលវិបាកផ្សេងទៀត។ ប៉ុន្តែកិច្ចចរចា អាចធ្វើឡើយដោយរអាក់រអួល ព្រោះរុស្ស៊ី មិនចង់ឱ្យដែនដីដែលជាប់ខ្លួនក្លាយជាសមាជិកបក្សសម្ព័ន្ធយោធាណាតូ ឬបំពាក់អាវុធផ្សេងៗ។ ការបំពាក់អាវុធលើដែនដីជិតរុស្ស៊ី វានឹងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខរបស់រុស្ស៊ី ហើយការវាយប្រហារលើរុស្ស៊ីអាចរហ័សជាងមុន ព្រោះវានៅជិត។
May be an image of 1 person, standing and indoor
អត្ថបទដែលជាប់ទាក់ទង