កាសែតដ៏ល្បីល្បាញមានឈ្មោះថា LE MONDE នៅប្រទេសបារាំង ចាប់អារម្មណ៍គណបក្សយុវជនកម្ពុជាដែលដឹកនាំដោយលោក ពេជ្រ ស្រស់
(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ព្រឹកមិញអនុញ្ញាតឱ្យលោក Brice ដែលជាអ្នកការសែត (LE MONDE )មកពីប្រទេសបារាំង ជួបជជែកពិភាក្សារឿងរ៉ាវមួយចំនួនពាក់ព័ន្ធ និងការដឹកនាំគណបក្សយុវជនកម្ពុជា ព្រមទាំងនយោបាយមួយចំនួនក្នុងប្រទេសផងដែរ។ លោក Brice ដែលជាអ្នកកាសែតជនជាតិបារាំង បង្ហាញការការចាប់អារម្មណ៍យ៉ាងខ្លាំង លើសកម្មភាពរបស់គណបក្សយុវជនកម្ពុជា ដែលដឹកនាំផ្ទាល់ដោយ លោកពេជ្រ ស្រស់ កាលពីព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១នេះ ។
បើយោងតាមរយៈគណនេយ្យFacebook ផ្លូវការរបស់លោកកាលពីព្រឹកមិញនេះ លោកបានបង្ហោះសារក្នុងបណ្ដាញសង្គមថា “ខ្ញុំបានទទួលជួបលោក Brice ជាអ្នកកាសែត (LE MONDE ) មកពីប្រទេសបារាំង។ ដែលគាត់ចង់ដឹងអំពីគណបក្សយុវជនកម្ពុជា ដោយគាត់បានចាប់អារម្មណ៍លើសកម្មភាពរបស់គណបក្សយុវជនកម្ពុជាដែលដឹកនាំដោយខ្ញុំផ្ទាល់ ហើយយើងក៏បានជជែកគ្នាយ៉ាងច្រើនអំពីគោលនយោបាយ និងចក្ខុវិស័យរបស់គណបក្សយុវជនកម្ពុជាដើម្បីឆ្ពោះទៅកាន់អំណាចនាថ្ងៃអនាគត។ គាត់(Brice)បានសន្យានឹងមកជួបខ្ញុំម្តងទៀតនាថ្ងៃបោះឆ្នោតខាងមុខនេះ” នេះសារផ្ទាល់របស់លោក ។
សូមបញ្ជាក់ផងដែរថា លោក ពេជ្រ ស្រស់ ព្រមទាំងក្រុមការងារគណបក្សរបស់លោក បច្ចុប្បន្ននេះសន្ទុះនៃការគាំទ្រ មិនថាចាស់ ក្មេង និងយុវជនជាច្រើននាក់ កំពុងមានសកម្មភាពយ៉ាងច្រើនក្នុងមូលដ្ឋានក្នុងពេលបច្ចុប្បន្ន ។ អ្វីដែលពិសេស លោក ពេជ្រ ស្រស់ ក៍ជាបេក្ខជនមួយរូបដែរ នាពេលអនាគត ក្នុងការត្រៀមប្រកួតប្រជែង តំណែងជានាយករដ្ឋមន្រ្តី ក្នុងការកំណត់ជោគវាសនាប្រទេសជាតិ ៕