អបអរសាទរ! កម្ពុជា នឹងមានរថភ្លើងពីភ្នំពេញទៅដល់សិង្ហបុរីនាពេលខាងមុខហើយ
ដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានគូសបញ្ជាក់ថា ការបើកដំណើរការផ្លូវដែកជា មួយប្រទេសថៃ នឹងអាចឱ្យអ្នកដំណើរឆ្លងកាត់ប្រទេសអាស៊ានមួយចំនួនបាន នាពេលខាង មុខនេះ។
ក្នុងដំណើរចុះពិនិត្យសា្ថនីយរថភ្លើងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩កន្លងមកនេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សាធារណការនិងដឹកជញ្ជូនបានថ្លែងថា ផ្លូវដែកកម្ពុជាបានតភ្ជាប់ជាមួយផ្លូវដែកថៃហើយ ប៉ុន្តែភាគីទាំងពីរមិនទាន់បានបើកឱ្យដំណើរការនៅឡើយទេ ដោយសារកម្ពុជា និងថៃមិនទាន់ ចុះកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវដែកជាមួយគ្នា។
ប៉ុន្តែកិច្ចព្រមព្រៀងនេះ បានរៀបចំរួចរាល់ អស់ហើយ ដោយរង់ចាំតែថ្ងៃ ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរចុះកិច្ចព្រមព្រៀងនៅថ្ងៃបើកសម្ពោធផ្លូវដែកឆ្លងកាត់ប្រទេសកម្ពុជា-ថៃនៅថ្ងៃទី២២ខែមេសាខាងមុខនេះតែប៉ុណ្ណោះ។ ឯកឧត្តមបានបន្ដថា ទន្ទឹមនេះថ្ងៃបើកសម្ពោធផ្លូវដែកឆ្លងកាត់ប្រទេសទាំងពីរ ក៏មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ហើយភាគីថៃនឹងប្រគល់ទូរថភ្លើងចំនួន៤ទូដល់កម្ពុជាផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្ដទៀតថា នៅពេលបើកដំណើរការជាផ្លូវការនូវផ្លូវដែកនេះ ទាំងការដឹកទំនិញ ទាំងអ្នកដំណើរ និងអ្នកទេសចរ អាចធ្វើដំណើរឆ្លងកាត់ពីប្រទេសមួយទៅប្រទេសមួយតាមរយៈការជិះរថភ្លើងតែម្តងក៏បាន។ ឯកឧត្តមបានបន្ថែមថា “ប្រជារាស្ត្រអាចធ្វើដំណើរ កម្មករ កម្មការិនីអាចធ្វើដំណើរពីបាងកកមកដល់កម្ពុជា ចំណែកអ្នកធ្វើដំណើរតាមរថភ្លើងពីខេត្តព្រះសីហនុ និងពីរាជធានីភ្នំពេញដល់ប៉ោយប៉ែតអាចបន្ត ដំណើរតាមរថភ្លើងដល់បាងកក ដល់ម៉ាឡេស៊ី ឬសិង្ហបុរីក៏បាន”។