បន្ទាន់! នៅថ្ងៃស្អែក អាជីវកម្មទាំងនេះតម្រូវឲ្យផ្អាកសកម្មភាពមួយថ្ងៃ ទូទាំងរាជធានីភ្នំពេញ

យោងតាមសារាចរណែនាំ របស់ក្រសួងទេសចរណ៍ដែលបានចុះកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ បានប្រកាសឲ្យម្ចាស់អាជីវកម្មខារ៉ាអូខ (KTV) ក្លឹបកម្សាន្ដរង្គសាល-ឌីស្កូតែក និងបៀរហ្គាឌិន នៅទូទាំងរាជធានីភ្នំពេញត្រូវផ្អាកសកម្មភាពរបស់ខ្លួនរយៈពេល ១ ថ្ងៃ គឺនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១។ ជាមួយគ្នានេះ ម្ចាស់អាជីវកម្ម ឬអ្នកគ្រប់គ្រងអាជីវកម្មភោជនីយដ្ឋាន និងអាហាដ្ឋានទេសចរណ៍ ត្រូវផ្អាកសកម្មភាពលក់គ្រឿងស្រវឹងផងដែរ។

 

តាមការបញ្ជាក់ក្នុងសារាចរណែនាំរបស់ក្រសួង ការផ្អាកសកម្មភាពខាងលើនេះ គឺដើម្បីចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះសព សម្ដេចក្រុមព្រះ នរោត្ដម រណឬទ្ធិ ប្រធានក្រុមឧត្ដមទីប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អតីតនាយករដ្ឋមន្រ្ដីទី១ និងជាអតីតប្រធានរដ្ឋសភា នៃព្រះរាជណាចក្រកម្ពុជា ដែលព្រះអង្គមានគុណបំណាច់ក៏ធំធេងចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ហើយព្រះអង្គបានយាងចូលព្រះទីនៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ នៅ២០២១ នៅប្រទេសបារាំង ដោយព្រះរោគាពាធ ក្នុងព្រះជន្មាយុ ៧៧ ព្រះវស្សា និងដោយរាជរដ្ឋាភិបាលបានប្រកាសយកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ជាថ្ងៃកាន់ទុក្ខផ្លូវការ។

 

ជាមួយគ្នានេះ ក្រសួងក៏បានស្នើឲ្យប្រធានមន្ទីរទេសចណ៍រាជធានីខេត្ដ ត្រូវចុះធ្វើការផ្សព្វផ្សាយ និងអប់រំណែនាំដល់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មទេសចរណ៍ខាងលើឲ្យអនុវត្ដការផ្អាកអាជីវកម្មតាមសារាចរណែនាំនេះឲ្យមានប្រសិទ្ធភាព និងមានការទទួលខុសត្រូវខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds