លោក ជឿន មុន្នីរាក់ និងលោក ផាន ចន្ថា ម្ចាស់គំរោងផ្ទះល្វែងសំណង់ល្អពិត2 បានបរិច្ចាកថវិការផ្ទាល់ខ្លួន ជួលជុលផ្លូវមួយខ្សែរប្រវែង៥០០ម៉ែត្រ ក្រាលថ្មមិច ជូនប្រជាពលរដ្ឋធ្វេីដំណេីរងាយស្រួលជាងមុន
(ភ្នំពេញ)៖លោក ជឿន មុន្នីរាក់ ម្ចាស់គំរោងផ្ទះល្វែងសំណង់ល្អពិត បានចូលរួមជាមួយរាជរដ្ឋាភិបាលជាច្រេីនសកម្មភាពដោយការចូលរួមចែករំលែកនូវថវិការផ្ទាល់ខ្លួនរបស់លោកជួយប្រជាពលរដ្ឋជាច្រេីនក្នុងសម័យកាលកូវីដ១៩នេះ។
នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ នេះផងដែរលោកបានបង្ហោះក្នុងគណនីហ្វេសបុកលោកផ្ទាល់ដោយបានសរសេរថា៖ ខ្ញុំបាទ និងបងប្រុស ផាន ចន្ថា បានជួសជុលផ្លូវមួយខ្សែប្រវែង500ម៉ែត្រនិង ក្រាលថ្មមិច ដែលស្ថិតនៅ ភូមិត្រពាំងរំចេង សង្កាត់ ចោមចៅ១ ខណ្ឌ័ពោធិ៍សែនជ័យ ក្រុងភ្នំពេញ ដោយចំណាយថវិការផ្ទាល់ខ្លួន។
សូមបញ្ជាក់ជូនផងដែរថាផ្លូវមួយខ្សែរនេះដោយមានការសំណូមពរពីប្រជាពលរដ្ឋជាច្រេីនខូចដោយសាររដូវវស្សា មានគ្រលុកច្រេីនពិបាកក្នុងការធ្វេីដំណេីរ ប្រកបរបរអាជីវកម្ម និងទៅធ្វេីការរបស់បងប្អូនប្រជាពលរដ្ឋ ទេីបលោកសម្រេចចិត្តចំណាយថវិការផ្ទាល់ខ្លួនរបស់លោកជួសជុលតែម្តង ដោយសុំការអនុញ្ញាតពីអជ្ញាធរផងដែរ។