កូនស្រីលោកកឹម សុខា បាន វាយប្រហាទៅលើលោកសម រង្ស៊ី ថាគ្មានលទ្ធភាពនិងសមត្ថភាពក្នុងការតស៊ូមតិ
ភ្នំពេញ៖ កូនស្រីលោកកឹមសុខា បាន វាយប្រហាទៅលើលោកសម រង្ស៊ី អតីតមេដឹកនាំបក្សប្រឆាំង គ្មានលទ្ធភាពនិងសមត្ថភាពក្នុងការតស៊ូមតិ។ កញ្ញា កឹម មនោវិទ្យា បានអោយដឹងថា ឯកឧត្តមបានដឹកនាំក្រុមប្រឆាំងនៃអ្នកប្រជាធិបតេយ្យជាង២០ឆ្នាំ តែនៅពេលដែលលិទ្ធិប្រជាធិបតេយ្យនិងគណបក្សជួបគ្រោះថ្នាក់ គ្មានលទ្ធភាពនិងសមត្ថភាពក្នុងការតស៊ូមតិ។
កូនស្រីលោកកឹម សុខា បន្តថា សូម្បីតែឥស្សរជនតំណាងផ្លូវការប្រទេសណាមួយក៍មិនដែលបានជួបផង ៤ឆ្នាំនេះគ្មានរដ្ឋាភិបាលណាជួបពិភាក្សាទាល់តែសោះ បែជាដើរនិយាយដោយគ្មានការខ្មាស់អៀនថាខ្លួនដឹកនាំការតស៊ូមតិ។ ការដែលថតរូបរប៉េះរប៉ោះជាមួយតំណាងរាស្ត្របរទេសដែលនណាក៍អាចធ្វើបានមិនមាននយ័អ្វីទេ។
ក្នុងសារដដែលកញ្ញា បន្ថែមថា ឯកឧត្តមបោកប្រាស់បានតែពលដ្ឋ ព្រោះគាត់មិនយល់ដំណើរការទាំងអស់នេះ និង បានបក្សកាន់អំណាចជួយបំពងអោយ ដោយគេជះកំហឹងដាក់គ្រប់ៗគ្នាមិនរើសមុខ។ អ្វីដែលឯកឧត្តមបានធ្វើជាទង្វើរបស់ពលរដ្ឋសាមញ្ញម្នាក់ ពុំមែនអ្វីជាដុំកំភួនទេ។