មេបក្សយុវជនកម្ពុជា ៖ នាយករដ្ឋមន្រ្តីនៅកម្ពុជា កើតឡើងដោយសារការបោះឆ្នោត

ភ្នំពេញ៖ បន្ទាប់ពីសម្ដេចតេជោ​ ហ៊ុន​ សែន​ ប្រកាសថា សម្ដេចគាំទ្រកូនប្រុសឲ្យធ្វើជានាយករដ្ឋមន្ត្រីបន្តពីសម្ដេច ហើយការធ្វើជានាយករដ្ឋមន្ត្រីនេះ គឺធ្វើតាមការបោះឆ្នោត ប្រធានគណបក្សយុវជនកម្ពុជា អះអាងាថា នាយករដ្ឋមន្រ្តីនៅកម្ពុជាកើតឡើងដោយសារការបោះឆ្នោត គាំទ្រពីសមាជិកសភាជាតិ។

លោកពេជ្រ ស្រស់ សរសេរនៅក្នុងហ្វេសបុករបស់លោកនៅព្រឹកថ្ងៃទី២ ខែធ្នូ នេះថា នាយករដ្ឋមន្រ្តីនៅកម្ពុជាកើតឡើងដោយសារការបោះឆ្នោត គាំទ្រពីសមាជិកសភាជាតិ ហើយសមាជិកសភាជាតិគឺកើតឡើងពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរ។

លោកបន្ថែមថា ហើយគណបក្សនយោបាយត្រូវមានបេក្ខជននាយរដ្ឋមន្រ្តី១រូប ដើម្បីចូលរួមប្រកួតប្រជែងជាមួយបេក្ខជននាយករដ្ឋមន្រ្តីមកពីគណបក្សនយោបាយផ្សេងៗទៀត ដូច្នេះកូនខ្មែរគ្រប់រូប គ្រប់វណ្ណៈ អាចឡើងកាន់តំណែងធ្វើជានាយករដ្ឋមន្រ្តីកម្ពុជាបាន។ គឺនៅពេលប្រជាពលរដ្ឋខ្មែរលោកគាំទ្រច្រើនតាមរយៈការបោះឆ្នោត។

លោកបន្ថែមថា លោក ក៏ជាបេក្ខជននាយករដ្ឋមន្រ្តី១រូបផងដែរនៅថ្ងៃបោះឆ្នោតខាងមុខ ហើយខ្ញុំបាទនឹងឡើងកាន់តំណែងធ្វើជានាយករដ្ឋមន្រ្តីកម្ពុជា បើគណបក្សយុវជនកម្ពុជា ឈ្នះឆ្នោតនៅក្នុងរដ្ឋសភាជាតិខ្មែរមានសម្លេងភាគច្រើន៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds