ត្រីមាសទី៣ឆ្នំា២០២១ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលជាង៨៧.​៥២៣លានរៀល

ព្រះសីហនុ ៖ ក្នុងត្រីមាសទី៣ឆ្នំា២០២១ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន៨៧.​៥២៣.​៥៨១.​​០០០រៀល កើនឡើងជាងក្នុងត្រីមាសទី៣ ឆ្នំា២០២០ ចំនួន៧.១៧៦.៦៤៦.០០០រៀល ស្មើនឹង,៩៣% និងចំណេញចំនួន ១៨.៣១៩.៦២២.០០០រៀល កើនឡើងចំនួន១១.​៧៤៥.​០៦៥.​០០០រៀល ស្មើនឹង១៧៨,៦៤%។ នេះបើយោងតាមរបាយការណ៍របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ 

គិតត្រឹមថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ២០២១ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន​ ២៥៤.​៦៧២.​២៤៨.០០០ រៀល កើនឡើងចំនួន២៦.៩៩១.៩១៥.០០០ រៀល ស្មើនឹង១១,៨៦% បើធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២០ និងចំណេញបាន ៦៩.២០០.៧៩៧.០០០រៀល កើនឡើងចំនួន ៥៣.៤៦៥.៧២១.០០០ រៀល ស្មើនឹង ៣៣៩,៧៩% បើធៀបនឹងរយៈពេល ៩ខែឆ្នាំ ២០២០។

សរុបទ្រព្យសកម្ម របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៣៩៣.៥២០.៣៨០.០០០រៀល កើនឡើងចំនួន​៣.៦៧៧.៦៧៩.០០០រៀល ស្មើនឹង ,២៦% និងមូលធនសរុប មានចំនួន ៧៥៩.៣៨៧.​៥៦៦.​០០០​រៀល កើនឡើងចំនួន ៥៧.០២៦.១៤៨.០០០រៀល ស្មើនឹង,១២%

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds