ចិត្តល្អណាស់ ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បរិច្ចាគថវិកា ជូន សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ នូវទឹកប្រាក់រហូតដល់ទៅ…, ច្រើនណាស់ (មានវីដេអូ)
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គឺជាអ្នកជំនួញ វ័យក្មេងម្នាក់ ដែលកំពុងតែជោគជ័យខ្លាំង សឹងតែមិនគួរឲ្យជឿ និងនឹកស្មានដល់ ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ព្រមទំាងទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់អតិថិជនរបស់ខ្លួន ហើយមិនត្រឹមតែប៉ុណ្ណោះទេ លោកបានចូលរួមក្នុងកិច្ចការសង្គម រួមទំាងបវិច្ចាគថវិកាយ៉ាងច្រើនផងដែរ។
ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើឲ្យគ្រប់គ្នាផ្ទុះការចាប់អារម្មណ៍ និងកោតសរសើរសារជាថ្មី ក្រោយបង្ហោះរូបភាពប៉ុន្មានសន្លឹក រួចភ្ជាប់សារខ្លីមួយឲ្យដឹងថា
“ខ្ញុំបាទ បានបរិច្ចាគថវិកាចំនួន ២លានដុល្លារ ដល់ សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងគោលដៅចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
ការបរិច្ចាគនេះ ធ្វើឡើងជាមួយ រាជរដ្ឋាភិបាល និងក្រុមហ៊ុនដទៃទៀត។ សូមជូនបុណ្យផង ពុកម៉ែបងប្អូនទាំងអស់គ្នា៕”។
ឃើញបែបនេះ គ្រប់គ្នាចូល comment ព្រាតថា ៖ ល្អណាស់ បងប្រុស សូមសំណាងល្អបង, អគុណបង នូវសន្តានចិត្តដ៏ប្រពៃមួយនេះ ជូនពរបងមានសុខភាពល្អ និងជោគជ័យគ្រប់ការងារ, សាធុ សាធុ សាធុ, និងសទ្ធាជ្រះថ្លាកើតឡើងចេញពីទឹកចិត្ត, បងចិត្តល្អណាស់សាធុសាធុសាធុ, សូមអរគុណ នូវទង្វើរសប្បុរស របស់អ្នកឧកញ៉ា, រំភើបណាស់បង។
ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖