នោះសម្ដេចតេជោ បានបញ្ជាអោយលោក ឱម យ៉ិនទៀង ស៊ើបអង្កេតរកមន្ត្រីខិលខូចដែលរំលោភយកដី ដោយរឹបអូសយកទ្រព្យសម្បត្តិទាំងនោះមកវិញហើយបញ្ជូនសំណុំរឿងទៅតុលាការទាំងអស់
ក្នុងសារសំលេងពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងបញ្ហាការរំលោភដីព្រៃលិចទឹកបឹងទន្លេសាបពីសំណាក់មន្ត្រីខិលខូច និងប្រជាពលរដ្ឋ ដែលសម្តេចបញ្ជាក់ថាមិនអាចទទួលយកបានឡើយចំពោះសកម្មភាពបែបនេះឡើយ ជាពិសេសខេត្តកំពង់ឆ្នាំង។
ក្នុងនោះដែរសម្តេចតេជោ ហ៊ុន សែន បានបញ្ជាអោយលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវធ្វើការស៊ើបអង្កេតអោយបានច្បាស់និងជាបន្ទាន់ ដើម្បីស្វែងរកមន្ត្រីខិលខូចដែលបានរំលោភយកដីទាំងនោះ ហើយត្រូវធ្វើការរឹបអូសយកដីនោះមកវិញក៏ដូចជារឹបអូសទ្រព្យសម្បត្តិដែលមន្ត្រីទាំងនោះទទួលបានពីការទន្ទ្រានយកដីទាំងនោះ ហើយត្រូវបញ្ជូនសំណុំរឿងទៅតុលាការដើម្បីកាត់ទោសតាមច្បាប់គ្មានការលើកលែងឡើយ៕