លោក កឹម សុខា ប្រាប់ទៅលោក សម រង្ស៉ី និងបក្ខពួក ឱ្យឈប់យករូប និងឈ្មោះរបស់លោក ទៅធ្វើសកម្មភាពនយោបាយរបស់ខ្លួន តទៅទៀត

ភ្នំពេញ ៖ អតីតមេដឹកនាំ អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ នៅលោក កឹម សុខា អំពាវនាវអោយលោក សម រង្ស៉ី និង សហការីសូមកុំបន្តយកឈ្មោះ និងរូបថតខ្ញុំទៅប្រើប្រាស់ភ្ជាប់ជាមួយនឹងសកម្មភាពនានា ដែលពុំមានការអនុញ្ញាត ឬគាំទ្រពីខ្ញុំ។ នេះបើយោងតាមទំព័រហ្វេសបុករបស់លោក នាថ្ងៃទី២៨ វិច្ឆិកា នេះ​។

លោក កឹម សុខា បន្ថែមថា លោក សម រង្ស៉ី និងសហការីបានដើរចេញពីគោលការណ៍ និងស្មារតីដើមនៃការរួបរួម ដោយទៅបង្កើតចលនានយោបាយផ្សេងៗ និងមុខតំណែងខ្លួនឯង ជាពិសេសថ្មីៗនេះគឺការត្រលប់ទៅគាំទ្រដោយចំហរឬ នៅពីក្រោយការដឹកនាំគណបក្សនយោបាយចាស់របស់ពួកគេ គឺគណបក្សភ្លើងទៀន»

លោក កឹម សុខា បានបន្តថា៖ «ទង្វើរបស់ពួកគេសបញ្ជាក់ឲ្យឃើញថា សម រង្ស៉ី និងកឹម សុខា មិនមែនជាមនុស្សតែមួយទេ ព្រោះសកម្មភាពទាំងអស់នេះ មិនមានការគាំទ្រ ឬជាជំហររបស់ខ្ញុំឡើយ។ អាស្រ័យហេតុនេះ ខ្ញុំសូមអំពាវនាវឲ្យលោក សម រង្ស៊ី និង ក្រុមខាងលើ ឈប់បំពានមកលើរូបខ្ញុំដោយការយកឈ្មោះ និងរូបថតខ្ញុំ ទៅប្រើប្រាសភ្ជាប់ជាមួយសកម្មភាពមហិច្ឆិតានយោបាយរបស់ខ្លួន ដែលធ្វើឲ្យសាធារណមតិជាតិ និង អន្តរជាតិមានការភ័ន្តច្រឡំ»

អតីតប្រធានគណបក្សសិទ្ធិមនុស្ស លោក កឹម សុខា បានបញ្ជាក់ផងដែរថា លោកមិនពាក់ព័ន្ធ និង មិនទទួលខុសត្រូវចំពោះសកម្មភាពរបស់លោក សម រង្ស៉ី និង ក្រុមនោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds