អគ្គនាយករបស់ Pi Pay ជាប់ឈ្មោះក្នុងបញ្ជីអ្នកមានឥទ្ធិពលក្នុងបច្ចេកវិទ្យាហិរញ្ញវត្ថុកំពូលទាំង ១០០ នៅអាស៊ាន!

ភ្នំពេញ៖ លោក ថូម៉ាស ផូកូនី (Tomas Pokorny) អគ្គនាយករបស់ក្រុមហ៊ុន Pi Pay (ផាយ ផេ) ត្រូវបានចាត់ទុកថា ជាអ្នកមានឥទ្ធិពលម្នាក់ក្នុងចំណោមកំពូលអ្នកមានឥទ្ធិពលក្នុងប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) នៅតំបន់អាស៊ីអាគេ្នយ៍ ដោយអង្គភាពបច្ចេកវិទ្យាដ៏ធំជាងគេបំផុតរបស់ពិភពលោក Lattice80 ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍។

លោក ផូកូនី ដែលជាអ្នកមានឥទ្ធិពលម្នាក់ក្នុងចំណោមអ្នកមានឥទ្ធិពលតែ ២ នាក់ ដែលមានឈ្មោះក្នុងបញ្ជីមកពីប្រទេសកម្ពុជានោះ បានប្រើប្រាស់បណ្តាញសង្គមដើម្បីថ្លែងថា លោកពិតជាមានមោទនភាពណាស់ និងរំភើបចំពោះការទទួលស្គាល់នេះ។ លោកបានឲ្យនៅលើបណ្តាញសង្គម LinkedIn ថា៖

«កម្ពុជានៅតែមានដំណើរដ៏វែងឆ្ងាយមួយនៅចំពោះមុខ ក្នុងរាប់បញ្ចូលទាំងក្នុងមធ្យោបាយជាច្រើនផងដែរ ប៉ុន្តែមិនមានដែនកំណត់ទៅលើការអភិវឌ្ឍន៍ហិរញ្ញវត្ថុឡើយ។ វាបង្ហាញឲ្យឃើញយ៉ាងច្បាស់រួចជាស្រេចថា បើទោះបីអ្នកមានមាឌតូចក៏ដោយ ប៉ុន្តែអ្នកនៅតែអាច «ផ្លាស់ប្តូរទីតាំងគ្រាប់ខ្សាច់» បានតាមរបៀបជាវិជ្ជមាន ហើយក្នុងន័យដូចគ្នានេះ ប្រសិនបើអ្នកឆ្លងកាត់តំបន់កាន់តែធំជាងនេះ អ្នកត្រូវតែរក្សាការស្ថិតលើផ្លូវ និងបេសកកម្មរបស់អ្នក ពោលគឺមិនបញ្ឈប់ដោយខ្លួនឯង ទោះបីមានការរំខាន ហើយនិងរក្សាការបន្តដំណើរទៅមុខជានិច្ចរហូតដល់សម្រេចគោលដៅ»។

 

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds