លោកស្រី ធីតា ឃឹះ ជំរុញ​ឲ្យ​ស្ត្រី​ខ្មែរ​ចូល​ប្រឡូក​នយោបាយ​ច្រើន​ជាង​មុន

ភ្នំពេញ ៖ បើទោះជាការចូលរួមក្នុងវិស័យនយោបាយរបស់ស្ត្រីមិនទាន់បានចំនួនតាមផែនការអភិវឌ្ឍន៍ក៏ដោយ ក៏ការចូលរួមរបស់ស្ត្រីនៅក្នុងវិស័យនយោបាយសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ លោកស្រី ធីតា ឃឺះ ជំរុញអោយ​ស្ត្រី​ខ្មែរ​ចូល​ប្រឡូក​នយោបាយ​ច្រើន​ជាង​មុន។

ថ្លែងក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពីការបង្កើនចំនួនអ្នកដឹកនាំស្ត្រីក្នុងវិស័យនយោបាយ និងថ្នាក់សម្រេចចិត្តនៅកម្ពុជា នាថ្ងៃទី២៥ វិច្ឆិកា នេះ លោកស្រី ធីតា ឃឺះ សមាជិកស្ថាបនិកណៈកម្មាធិការលើកស្ទួយស្ត្រីនៅក្នុងនយោបាយ បានអោយដឹងថា “អាណត្តិកន្លងទៅនេះស្ត្រីបានចូលរួមយ៉ាងសស្រាក់សស្រាំហើយស្ត្រីក៏មានសមត្ថភាពគួរសមដែរនៅក្នុងការចូលរួមនេះ​ ប៉ុន្តែយើងសង្កេតឃើញថាជាលទ្ធផល យើងអត់សូវបានចំនួនជាទីពេញចិត្ត ឬមួយក៏ផែនការណ៍នៅឡើយទេ យើងមានការព្រួយបារម្ភ ចំពោះគោលនយោបាយច្បាស់លាស់ក្នុងការលើកកម្ពស់ស្ត្រីក្នុងតួនាទី“។

លោកស្រី ធីតា ឃឹះ បន្ថែមថា  ស្ត្រី​កម្ពុជា​ដែល​មាន​សមត្ថភាព​មាន​ចំនួន​ច្រើន​ ប៉ុន្តែ​មិន​មាន​ឱកាស​ចូលរួម​វិស័យ​នយោបាយ។ ​ផល​វិជ្ជមាន​នៃ​សមាមាត្រ​រវាង​ស្រ្តី និង​បុរស​ក្នុង​ឆាក​នយោបាយ។

លោកស្រី​បន្ថែម ថា ​ស្ត្រី​ក្លាយ​ជា​អ្នក​ធ្វើ​គោល​នយោបាយ​របស់​ជាតិ​ ស្ត្រី​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ទៅ​លើ​តម្រូវការ​សង្គម។​ ចឹង​ទៅ​ ក្នុង​ការ​ធ្វើ​គោល​នយោបាយ​ ឬ​ក្នុង​ការ​អនុម័ត​ថវិកា ស្ត្រី​អាច​យកចិត្ត​ទុកដាក់​លើ​បញ្ហា​សង្គម​កិច្ច​ច្រើន ពីព្រោះ​ថវិកា បើ​ប្រុសៗ​អ្នក​ធ្វើ​ ភាគ​ច្រើន​ការ​សម្រេច​របស់​គេ​ វា​ធ្លាក់​ទៅ​លើ​អាទិភាព​មនុស្ស​ប្រុស។​ កាលណា​មិន​សូវ​មាន​ស្រ្តី​ក្នុង​នយោបាយ វា​មិន​សូវ​មាន​គំរូ​ល្អ​ដល់​កូន​ស្រី ប្អូន​ស្រី​យើង​ទៅ​ថ្ងៃ​អនាគត​ ក្នុង​ការ​ឲ្យ​ស្រីៗ​ យើង​មាន​ចិត្ត​ក្លាហាន ហ៊ាន​សួរ​ ហ៊ាន​ថា ហ៊ាន​ធ្វើ​ការ​សម្រេច​ចិត្ត»។

លោកស្រី​ ធីតា​ ឃឹះ​ អះ​អាង​ថា​ ការ​រើសអើង​ចំពោះ​ស្ត្រី​ក្នុង​នយោបាយ​នៅ​តែ​មាន​ ជាពិសេស​ការ​ដាក់​ឲ្យ​ស្រ្តី​ឈរ​ឈ្មោះ​ជា​បេក្ខភាព​បោះឆ្នោត​នៅ​លេខរៀង​ក្រោយ​គេ​ ទាំង​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds