ក្រោយពីអ្នកម្តាយទទួលមរណភាព អ្នកនាងយុគ ចិន្តា មានវិបត្តិផ្លូវចិត្ត ខ្លាចពេលយប់ និងរត់ទៅនៅព្រៃអស់ជាច្រើនខែ…(មានវីដេអូ)
ដូចដែលបានដឹងហើយថា មានការភ្ញាក់ផើ្អលពេញបណ្តាញសង្គមហ្វេសប៊ុកក្រោយពីអតីតពិធីករ អ្នកនាង ឌួង ហ្សូរីដា បានប្រកាសអំពីដំណឹងនៃការទទួលមរភាពរបស់ម្តាយបង្កើតអ្នកនាងយុគ ចិន្តា ដែលការប្រកាសនេះបានធ្វើឡើងកាលពីរាត្រីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ។
អ្នកនាង ឌួង ហ្សូរីដាបានបញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា សូមចូលរួមសោកស្តាយ និងពិបាកទទួលយកមែនទែនពេលស្តាប់ការរៀបរាប់ទាំងទឹកភ្នែកនិងសំលេងទ្រហោយំនៃការបាត់បង់អ្នកម្តាយរបស់បងស្រី យុគ ចិន្តា។
គួរបញ្ជាក់ថា អ្នកស្រី ខឹម ផល្លី មានវ័យក្បែរ៧០ឆ្នាំ និងបានចំណាយពេលរស់នៅអាមេរិកជាច្រើនឆ្នាំមើលហាង និងមុខរបររកស៊ីនៅទីនោះ។
ដោយឡែកតាមរយៈកិច្ចសម្ភាសន៍ជាមួយ សិល្បករកម្ពុជា និង សង្គម របស់លោកអ៊ឹម ជីវ៉ា បានឲ្យដឹងថា ក្រោយពីម្តាយរបស់អ្នកនាង បានទទួលមរណភាពទៅ អ្នកនាងមានវិបត្តផ្លូវចិត្ត ដោយមិនអាចទទួលយកបានចំពោះការបាត់បង់ម្តាយលឿនពេក ដោយមានអារម្មណ៍ខ្លាចពេលយប់ ខ្លាចផ្ទះ រស់នៅ និងហូបបាយតែក្នុងឡាន ដោយមិនហ៊ានចុះ ដើរទៅណា ណាមួយចំវិបត្តិកូវីដ ទៀត។
ក្នុងនោះ អ្នកនាងបានទៅរស់នៅឯស្ទឹងពពក ខេត្តកោះកុង តាមព្រៃ តាមភ្នំ ហើ តែព្យាយាមហ្វឹកហាត់ផ្លូវចិត្ត តាមរយៈការដើរ ការស្ដាប់ធម៌ ដើម្បីរំងាប់អារម្មណ៍ផងដែរ។ សូមទស្សនាវីដេអូ កិច្ចសម្ភាសន៍ ខាងក្រោម៖