មេភូមិនឹង ចៅសង្កាត់ អាចនឹងមាន បញ្ហា ក្រោយសម្តេច តេជោ ហ៊ុនសែន ចោទសួរមួយសំណួរនេះថា…
ខេត្តកំពង់ចាម ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានគូសបញ្ជាក់ថា មេឃុំ-ចៅសង្កាត់មួយចំនួនម៉ោង៩ព្រឹកហើយ នៅមិនទាន់ចូលធ្វើការ ឬស្នាក់នៅទេ ធ្វើឲ្យប្រជាជនទៅ រកមិនឃើញ ហើយកុំយកហេតុផលថា រឿងកូវីដ-១៩ ។
សម្តេចតេជោហ៊ុនសែន លើកឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានមិត្តភាព កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងប្រកាសបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៧១C នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ យ៉ាងដូច្នេះថា ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ មិនត្រូវឲ្យរាងស្ទះការងាររដ្ឋបាលឡើយដែលជាតម្រូវការប្រជាជន ។
សម្ដេចតេជោ បានលើកឡើងថា ៖«មេឃុំ ត្រូវមានអ្នកប្រចាំការ មេឃុំ ត្រូវចូលកន្លែងស្នាក់ការឃុំម៉ោង៧ព្រឹក តាមខ្ញុំដឹងហេតុផលកូវីដនេះធ្វើឲ្យមេឃុំមួយចំនួនម៉ោង៩ព្រឹក មិនទាន់ចូលស្នាក់ការទេ ប្រជាជនទៅរកអត់ឃើញទេ យើងយល់កុំដេកដួលរមួល ឬលេស សូមឲ្យយកចិត្តទុកដាក់ផ្ដល់សេវាជូនប្រជាជន» ។
សម្ដេចតេជោ បានបន្ដថា ប្រជាជនត្រូវការមេឃុំ ត្រូវការមេស្រុក ត្រូវការខេត្ត ដើម្បីដោះស្រាយបញ្ហានានា ដូច្នេះត្រូវមានអ្នកប្រចាំការ កុំផ្អែកលើបញ្ហាកូវីដ-១៩ ហើយបែរជាកិច្ចការរដ្ឋបាលបោះបង់ចោល ក្នុងពេលប្រជាជនកំពុងមានតម្រូវការនានាឲ្យជួយដោះស្រាយ ។
សម្ដេចតេជោ ក៏បានផ្ដាំផ្ញើដល់ឃុំ-សង្កាត់ ត្រូវព្យាយាមដោះស្រាយជូនប្រជាពលរដ្ឋក្រៅប្រព័ន្ធតុលាការ ហើយបើដល់តុលាការហើយត្រូវមានអ្នកចាញ់ មានឈ្នះ ។
ជាមួយគ្នានោះដែរ សម្តេចក៏បានផ្តាំទៅមេឃុំចៅសង្កាត់ថា កុំផ្អែកតែលើកបញ្ហាកូវីដ ហើយបែរជាកិច្ចការរដ្ឋបាលបោះបង់ចោលក្នុងពេលដែលប្រជាជនមានតម្រូវការ ។ សម្តេចថា ៖«សូមយកចិត្តទុកដាក់កន្លែងហ្នឹងបានសេចក្តីថា កិច្ចការត្រូវបន្តធ្វើ គ្រាន់តែលំដាប់អាទិភាពរបស់យើង ស្ថិតក្នុងការប្រឆាំងជំងឺកូវីដ១៩ ក៏ប៉ុន្តែកុំបោះបង់ចោលកិច្ចការរដ្ឋបាលនានា ។ សូម្បីតែរាជរដ្ឋាភិបាលកាត់បន្ថយការប្រជុំ ក៏នៅធ្វើការប្រជុំតាមអនឡាញដែរ»។
សម្តេចថា កិច្ចថ្នាក់ឃុំមិនអាចធ្វើការតាមអនឡាញបានទេ គឺត្រូវតែទៅជួបផ្ទាល់ដូចជា ការដោះស្រាយបញ្ហាដីធ្លី និងរឿងផ្សេងៗ ។ សម្តេថា រឿងដីធ្លី គឺត្រូវខិតខំដោះស្រាយក្រៅប្រពន្ធតុលាការឲ្យបាន ពីព្រោះខ្លះបងប្អូនឈ្លោះគ្នាក៏មាន ដូច្នេះត្រូវសម្រួល បើឡើងដល់តុលាការមានតែឈ្នះ និងចាញ់ហើយ ៕