លោក Joe Biden ប្រកាសផ្ទេរអំណាចជាបណ្ដោះអាសន្នទៅឱ្យអនុប្រធានាធិបតី លោកស្រី Harris

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Joe Biden ប្រកាសផ្ទេរអំណាចជាបណ្ដោះអាសន្នទៅឱ្យអនុប្រធានាធិបតី លោកស្រី Kamala Harris ខណៈពេលដែលលោកកំពុងស្ថិតក្រោមការប្រើប្រាស់ថ្នាំសន្លប់ សម្រាប់ការពិនិត្យពោះវៀនធំតាមទម្លាប់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក Jen Psaki លេខាធិការសារព័ត៌មានសេតវិមាន បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ថា «អនុប្រធានាធិបតីនឹងធ្វើការពីការិយាល័យរបស់លោកស្រីនៅ West Wing ក្នុងអំឡុងពេលនេះ ខណៈពេលដែលប្រធានាធិបតី Biden បានទៅដល់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Walter Reed នៅព្រឹកនេះដើម្បីទទួលការពិនិត្យ និងព្យាបាលប្រចាំឆ្នាំជាទម្លាប់»។

គួរជម្រាបថា លោក Joe Biden គឺជាប្រធានាធិបតីអាមេរិកដែលមានវ័យចំណាស់ជាងគេ ក្នុងប្រវត្តិសាស្ត្រអាមេរិក ហើយលោកក៏មានរឿងអាស្រូវច្រើនដែរទាក់ទងនឹងសុខភាពរបស់លោក៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds