ប្រធាន WHO នៅកម្ពុជា ចាត់ទុកកម្ពុជា​គឺជា​ជើងឯកក្នុងការគ្រប់គ្រង​ហានិភ័យ​ជំងឺ​កូ​វីដ​១៩

ភ្នំពេញ៖ ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា​ ចាត់ទុកថា​ ប្រទេស​កម្ពុជា​គឺជា​ប្រទេស​ជើងឯក​មួយ​ដែល​អាច​រក្សា​តុល្យភាព​ការគ្រប់គ្រង​ហានិភ័យ​ជំងឺ​កូ​វីដ​១៩​ និង​ការ​បើក​សេដ្ឋកិច្ច​និង​សង្គម​ឡើងវិញ​ប្រកបដោយ​ចីរភាព​។

ថ្លែងក្នុងពិធីអញ្ជើញ​ទៅ​ទទួល​វ៉ាក់សាំង Astrazeneca​ជាង​៣២​ម៉ឺន​ដូ​ស ​នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ​វិច្ឆិកា​ពេល​ លោកស្រីលី អាយលែន  បាន​បន្ត​ថា « វា​ជា​ពេលវេលា​ដ៏​សមស្រប​មួយ​ដែល​កម្ពុជា​បើក​សេដ្ឋកិច្ច​និង​សង្គម​ឡើងវិញ​ខណៈ​ប្រទេស​នេះ​បាន​គ្រប់​ក្រ​ជំងឺ​កូ​វីដ​១៩​បាន​ល្អ​ប្រសើរ​»​។

លោកស្រី​ថា ​ការ​បើក​ប្រទេស​ឡើងវិញ​នេះ ​ដោយសារ​អាស្រ័យ​លើ​ការ​ចាក់​វ៉ាក់សាំង​ព្រោះថា ​វ៉ាក់សាំង​បាន​ជួយ​កាត់បន្ថយ​ពី​ជំងឺ​ធ្ងន់ធ្ងរ​មក​ស្រាល ការ​ស្លាប់​និង​ការ​ចម្លង​ផង​ដែរ​។ ​ប៉ុន្តែ​វ៉ាក់សាំង​មិន​អាច​ជួយ​បាន​១០០​ភាគរយ​និង​មិនមែន​ជា​ដំណោះស្រាយ​១០០​ភាគរយ​ដែរ​។ ​ដូច្នេះ​តួនាទី​បុគ្គល​ម្នាក់ៗ​មាន​សារសំខាន់​ណាស់​ក្នុង​ការធានា​ការចម្លង​ចូល​ក្នុង​សហគមន៍​របស់ខ្លួន​។

លោកស្រី​ឱ្យដឹងទៀត​ថា ​«យើង​កំពុងស្ថិត​នៅ​ក្នុង​ការ​រៀន​សូត្រ​មួយ​ថ្មី​តើ​ជោគជ័យ​ឬ​បរាជ័យ​អាស្រ័យ​ដោយមាន​ការចូលរួម​ពី​បុគ្គល​ម្នាក់​។ បើ​មានការ​ចូលរួម​មាន​ការ​គ្រប់គ្រង​បាន​ល្អ​នោះ​វា​នឹង ជោគជ័យ​តែ​បើ​មិន​គ្រប់គ្រង​បាន​ល្អ​ទេវា​នឹង​ធ្វើ​ឱ្យមាន​ករណី​កើនឡើង​នៃ​ជំងឺ​កូ​វីដ​១៩​ឡើងវិញ​»​។

លោកស្រី រំពឹង​ថា « អង្គការ​សុខភាព​ពិភពលោក​នឹង​រើស​បាន​ម៉ូ​ឌែ​ល​មួយ​ល្អ​ដែល​ជោគជ័យ​ហើយ​ខ្ញុំ​សូម​ជូន​ពរ​ដល់​ប្រទេស​កម្ពុជា​ទទួល​បាន​ជោគ​ជ័យ​»​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds