សត្វស្វាវត្តភ្នំជាច្រើនក្បាល កំពុងអុកឡុកផ្ទះប្រជាពលរដ្ឋ បង្ករការរំខានយ៉ាងខ្លាំង

ភ្នំពេញ៖ សត្វស្វាវត្តភ្នំជាច្រើនក្បាល បានកើតកូនកើតចៅទាំងហ្វូង បានដើរអុកឡុកផ្ទះប្រជាពលរដ្ឋ ធ្វើឲ្យពួកគាត់ដែលអ្នករស់នៅជិតខាង ម្តុំបរិវេណវត្តភ្នំ មានការរំខានពីការរស់នៅយ៉ាងខ្លាំង ពីសំណាកក្រុមសត្វស្វាទាំងនោះ។

អ្នករស់នៅ ម្តុំខាងកើតសណ្ឋាគារកាសា ស្ថិតខាងជើងបរិវេណវត្តភ្នំ បានលើកឡើងថា សត្វស្វាវត្តភ្នំសព្វនេះ បានកើតកូនកើតចៅទាំងហ្វូង បានដើរតាមខ្សែងភ្លើង ចូលតាមផ្ទះប្រប្រជាពលរដ្ឋរកចំណីស៊ី។ មិនតែប៉ុណ្ណោះសត្វស្វាទាំងនោះ បានអុកឡុកដូចជាលួចយករបសរបផ្សេងៗ ដែលទុកដាក់ក្នុងផ្ទះ មានមានសំពត់ខោអាវ រួមទាំងទូរស័ព្ទជាដើម ឲ្យតែទុកប្រហែសភ្លេចខ្លួន គឺសត្វស្វាទាំងនោះ ពាំយកចោលអស់មិនខាន។

បានអោយដឹងថា អ្វីដែលធ្វើឲ្យពួកគាត់ មានការព្រួយបារម្ភយ៉ាងខ្លាំងនោះ គឺខ្លាចសត្វស្វាធំៗ ស្វាមេស្វាប៉ាខាំមនុស្ស ឬកូនចៅរបស់គាត់ ព្រោះអីកន្លងមក ក៏មានអ្នករងរបួស ដោយសត្វស្វាទាំងនោះខាំផងដែរ។

សូមជម្រាបថា អាជ្ញាធរខណ្ឌដូនពេញ ធ្លាប់បានចាប់សត្វស្វាវត្តភ្នំ បានជាច្រើនក្បាល កាលពីប៉ុន្មានឆ្នាំមុន យកទៅព្រលែងនៅសួនសត្វភ្នំតាម៉ៅដែរ តែចាប់មិនអស់នោះទេ។ រហូតមកដល់សព្វថ្ងៃនេះ សត្វស្វាទាំងនោះ បានកើតកូនកើតចៅទាំងហ្វូងទៀត។ ដូច្នេះហើយសង្ឃឹមថា អាជ្ញាធរខណ្ឌដូនពេញ នឹងមានវិធានការបន្ត ចាប់សត្វស្វាទាំងថែមទៀត ដើម្បីបញ្ចៀសការភ័យខ្លាច ដល់ប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds