កូនស្រីរបស់លោកឌូតើតេ ​ប្រកាសចូលរួមនៅក្នុងគណបក្សនយោបាយថ្មីមួយ

ម៉ានីល ៖ កូនស្រីរបស់ប្រធានាធិបតីហ្វីលីពីន​ប្រកាស ចូលរួមនៅក្នុងគណបក្សនយោបាយថ្មីមួយ តែប៉ុន្មានថ្ងៃប៉ុណ្ណោះមុននឹងថ្ងៃ បិទបញ្ជីចុះឈ្មោះបេក្ខជនសម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២២ ចូលមកដល់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។

លោកស្រី សារ៉ា ឌូតើតេ ខាពីយ៉ូ មានអាយុ៤៣ឆ្នាំ កាលពីថ្ងៃអង្គារសប្ដាហ៍នេះបានសម្រេចចិត្តដកខ្លួន ចេញពីការប្រកួតប្រជែងយកតំណែងជាអភិបាលក្រុង Davao នៅអាណត្តិថ្មីរបស់លោកស្រី។ ប៉ុន្តែ ការសម្រេចចិត្តចូលរួមក្នុងគណបក្សនយោបាយថ្មី និងការដកខ្លួនចេញពី ការប្រជែងយកតំណែងជាអភិបាលក្រុង មិនត្រូវបានលោកស្រី Sara បញ្ជាក់ពីមូលហេតុឱ្យច្បាស់នោះទេ ខណៈលោកស្រីធ្លាប់បានអះអាងជារឿយៗថា មិនមានបំណងចង់់កាន់ តំណែងជាប្រធានាធិបតីហ្វីលីពីនឡើយ។

ហ្វីលីពីនដែលជាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ជាមួយប្រជាជន ១១០លាននាក់ នឹងរៀបចំការបោះឆ្នោតសកលនៅខែឧសភា ឆ្នាំ២០២២ខាងមុខនេះ សម្រាប់ តំណែងរាប់ចាប់ពីប្រធានាធិបតី, អភិបាលក្រុង និងមន្ត្រីថ្នាក់តំបន់។

ការបិទបញ្ជីចុះឈ្មោះបេក្ខជនប្រធានាធិបតីគឺនៅថ្ងៃទី១៥ ខែវិច្ឆិកានេះ រីឯបេក្ខជនប្រធានាធិបតីហ្វីលីពីន សំខាន់ៗដែលបានចុះឈ្មោះរួចរាល់រួមមានអតីតស្ដេចប្រដាល់អាស៊ី Manny Pacquiao, អនុប្រធានាធិបតី លោកស្រី Leni Robredo, អភិបាលក្រុងម៉ានីល លោក Francisco Domagoso, សមាជិកព្រឹទ្ធសភា លោក Panfilo Lacson, អតីតមេប៉ូលិសរបស់លោក ឌូតើតេ គឺលោក Ronald dela Ros ព្រមទាំងលោក Ferdinand Marcos Jr

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds