សម្ដេចតេជោ ៖ កុំខ្វល់អំពីរឿងការរិះគន់ចំពោះការអភិវឌ្ឍ ក្រុមអ្នកដែលរិះគន់នោះគឺជាពួកច្រណែន

ភ្នំពេញ៖ ​ថ្លែងក្នុងពិធីសម្ពោធអគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន​ សែន​ បានអោយដឹង ថា ពេលនេះកុំខ្វល់អំពីរឿងការរិះគន់ចំពោះការអភិវឌ្ឍ ជាពិសេសគឺនៅក្នុងរាជធានីភ្នំពេញតែម្តង ខណៈក្រុមអ្នកដែលរិះគន់នោះគឺជាពួកច្រណែនតែប៉ុណ្ណោះ ដូច្នេះយើងនាំ គ្នាបន្តអភិវឌ្ឍន៍បន្ថែមទៀត ដើម្បីភាពរីកចំរើនរបស់ជាតិនោះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដែរថា​ អគារក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ជាសមិទ្ធផលមួយ ដែលបង្ហាញពីគុណតម្លៃ នៃការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកម្ពស់តម្លៃស្ថាបត្យកម្ម ដែលជាស្នាដៃផ្ទាល់របស់កូនខ្មែរ ហើយក៏បានបង្ហាញនូវសមត្ថភាពរបស់រាជរដ្ឋាភិបាលលើការគ្រប់គ្រង និងប្រើប្រាស់ថវិកាជាតិ ដើម្បីបង្កើតនូវសមិទ្ធផលជាទីមោទនភាពសម្រាប់ជាតិផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ពេលនេះកុំខ្វល់អំពីរឿងការរិះគន់ចំពោះការអភិវឌ្ឍ ជាពិសេសគឺនៅក្នុងរាជធានីភ្នំពេញតែម្តង ខណៈក្រុមអ្នកដែលរិះគន់នោះ គឺជាពួកច្រណែនតែប៉ុណ្ណោះ ដូច្នេះយើងនាំ គ្នាបន្តអភិវឌ្ឍន៍បន្ថែមទៀត ដើម្បីភាពរីកចំរើនរបស់ជាតិនោះ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds