លោកពេជ្រ ស្រស់ ៖ ការបើកមុខរបរ ដែលមានហានិភ័យខ្ពស់យ៉ាងតក់ក្រហលបែបនេះ គឺជាការប្រថុយខ្ពស់ជាមួយមេរោគកូវីដ១៩
ភ្នំពេញ៖ ក្រសួងទេសចរណ៍ ស្នើអោយយបើកដំណើរការឡើងវិញ អាជីវកម្មបៀរហ្កាឌិន ប្រមុខគណបក្សយុវជនកម្ពុជា លោកពេជ្រ ស្រស់ អះអាងថា ការបើកមុខរបរ ដែលមានហានិភ័យខ្ពស់យ៉ាងតក់ក្រហលបែបនេះគឺជាការប្រថុយខ្ពស់ជាមួយមេរោគកូវីដ១៩ ។
លោកពេជ្រ ស្រស់ បានសរសេរនៅលើទំព័រហ្វេសបុករបស់លោក នៅព្រឹកថ្ងៃទី០៤ វិច្ឆិកា នេះថា ការបើកមុខរបរ ដែលមានហានិភ័យខ្ពស់យ៉ាងតក់ក្រហលបែបនេះដោយមិនរង់ចាំមើលស្ថានការណ៍ការបើកប្រទេសគឺជាការប្រថុយខ្ពស់ជាមួយមេរោគកូវីដ19 ។
លោកបន្តថា រដ្ឋាភិបាលគួរតែប្រើជំហ៊ាន គីង្គក់ ក្នុងការអនុញ្ញាតឲ្យមុខរបរណា ដែលមានហានិភ័យខ្ពស់ដំណើរការឡើងវិញ ជៀសវាងកើតក្តីអន្តរាយដល់ជាតិ និងប្រជាពលរដ្ឋខ្មែរ ហើយចំពោះអ្នកចូលចិត្តដើរ
លេងតាមបៀរហ្គាឌិនត្រូវចាំថា ពេលឈឺគ្មានអ្នកឈឺជំនួសយើងទេ។
មេបក្សរូបនេះបន្ថែមថា ហើយក៏គ្មានអ្នករកលុយចិញ្ចឹមគ្រួសារនិងរកលុយដោះបំណុលជំនួសយើងដែរ នៅពេលស្លាប់ ក៏គ្មាននរណាម្នាក់មកស្លាប់ជំនួសយើងទេ ហើយ ក៏គ្មាននរណាមើលថែគ្រួសារយើងជំនួសយើងដែរ ក្រោយពីអ្នកស្លាប់បាត់ទៅ ។
សូមកុំយកការសប្បាយទៅប្តូរជាមួយ”អាយុជីវិត”ឲ្យសោះ ពីព្រោះក្រណាស់ទម្រាំបានកើតមកជាមនុស្សនេះ។
អាជីវកម្មបៀរហ្កាឌិន ដែលត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ ស្របពេលដែលរាជរដ្ឋាភិបាល បាននឹងកំពុងអនុវត្តយ៉ាងសកម្ម នូវយុទ្ធនាការជាតិចាក់វ៉ាក់សំាងកូវីដ១៩ ក្នុងនោះក្រសួងទេសចរណ៍ បានចេញសេចក្តីណែនាំ ០៦ចំណុច ដល់មូលដ្ឋានអាជីវកម្មបៀរហ្កាឌិន យកចិត្តទុកដាក់រៀបចំការ អនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត។