ម៉ន​ សាម៉េត​ និយាយ​យ៉ាង​ណា​ពេល​បាន​វ៉ៃ​ជា​គូ​ឯក​នៅ​ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី០៥ ខាងមុខនេះ

អ្នក​ប្រដាល់​កំពុង​ឡើង​កូដ​ជា​ថ្មី​ ម៉ន​ សាម៉េត​ ត្រេកអរ​ខ្លាំង​ពេល​មាន​ឈ្មោះ​ទៅ​វ៉ៃ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ជា​គូ​ឯក​ ប៉ុន្តែ ក៏​មាន​ការ​បារម្ភ​ខ្លះ​ៗ​សម្រាប់​ការប្រកួត​ឆ្លង​ប្រទេស​មួយ​នេះ។​

សាម៉េត​ បាន​ឲ្យ​ដឹង​ថា​ ពិត​ជា​សប្បាយ​ចិត្ត​នៅ​ពេល​បាន​ឱកាស​ប្រកួត​នៅ​មីយ៉ាន់ម៉ា​ បែប​នេះ​ ហើយ​ក៏​សូម​អរគុណ​លោក​គ្រូ​ ហ៊ុន​ ច័ន្ទរាជ្យ ដែល​បាន​ជួយ​ឲ្យ​បាន​ទៅ​ប្រកួត​ទី​នោះ​ ជា​គូ​ឯក​កម្មវិធី​​ថែម​ទៀត។​

អ្នក​ប្រដាល់​ទម្ងន់​ស្រាល​រូប​នេះ​បន្ថែម​ទៀត​ថា​ ចំពោះ​ឧបសគ្គ​ ឬ​ជា​ក្ដី​បារម្ភ​របស់​គេ​នោះ​ គឺ​ការ​រុំ​អំបោះ​វ៉ៃ​តាម​របៀប​កម្មវិធី​របស់​មីយ៉ាន់ម៉ា​ ហាក់​ប្លែក​សម្រាប់​ខ្លួន​ ព្រោះ​កន្លង​មក​ធ្លាប់​ពាក់​ហ្គង់​ធម្មតា​ ឬ​ពាក់​ស្រោម​ដៃ​ចេញ​ម្រាម​ដូច​ជា​ UFC​ នោះ​ទេ។​ យ៉ាង​ណា​ក៏​ដោយ​ ជើង​ខ្លាំង​មក​ពី​ព្រែកឯង​ រូប​នេះ​កំពុង​ហ្វឹកហាត់​ខ្លាំង​ និង​សន្យា​ព្យាយាម​ប្រកួត​ឲ្យ​បាន​ល្អ។​

រំលឹក​ដែរ​ថា​ កីឡាករ​ ម៉ន​ សាម៉េត​ នឹង​ត្រូវ​ចូល​រួម​ប្រកួត​កម្មវិធី​ដ៏​ធំ​របស់​ប្រទេស​មីយ៉ាន់ម៉ា​ WLC​ នៅ​ថ្ងៃ​ទី៥​ ខែ​ឧសភា​ ឆ្នាំ​២០១៩​ ខាង​មុខ​នេះ។ សាម៉េត នឹង​ត្រូវ​ប៉ះ​ជា​មួយ​ជើងខ្លាំងម្ចាស់​ផ្ទះ​ ហើយ​ជា​តំណែង​គូ​ឯក​ប្រចាំ​កម្មវិធី​នោះ​ទៀត​ផង។​ ការ​ចេញ​ទៅ​ប្រកួត​នេះ​គឺ​ដឹកនាំ​ដោយ​ក្លឹប​ប្រដាល់​ Cambodian Tom Team៕​

អត្ថបទ៖ គឹមស្រ៊ិន
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds