រដូវកាលPLជាលើកទី១ហើយក្នុងប្រវត្តិសាស្ត្រ ដែលមាន ២ក្រុមមានលើស ៩០ពិន្ទុ
រដូវកាល ២០១៨/១៩នេះ ជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ Premier League ដែលមានក្លឹបចំនួន ២ មានលើសពី ៩០ពិន្ទុក្នុងដៃ គឺក្លឹប Manchester City និង Liverpool។ គិតមកដល់សប្ដាហ៍ទី ៣៦នេះ ពានលីគកំពូលអង់គ្លេសនៅតែក្ដៅគគុកនៅឡើយ។
ក្លឹប Manchester City គិតត្រឹមពេលនេះកំពុងឈរលើកំពូលតារាង បន្ទាប់ពីឈ្នះក្លឹប Burnley កាលពីថ្ងៃអាទិត្យកន្លងទៅ។ ក្លឹបដែលមានរហស្សនាមមេឃខៀវនេះ មាន ៩២ពិន្ទុ ដោយលេងឈ្នះ ៣០ដង ស្មើ ២ដង និងចាញ់ ៤ដង។
ចំណែកឯក្លឹប Liverpool វិញ កំពុងតែឈរលេខ ២ ហើយមាន ៩១ពិន្ទុ។ ក្លឹបមួយនេះលេងឈ្នះ ២៨ដង ស្មើ ៧ដង និងចាញ់តែមួយលើកប៉ុណ្ណោះ។
កាលពីរដូវកាល ២០១៧/១៨កន្លងទៅ ក្លឹបជើងឯក Premier League គឺក្លឹប Manchester City ដែលកាលនោះ ក្លឹបមួយនេះឈ្នះដោយពិន្ទុច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ Premier League ដោយឈ្នះ ១០០ពិន្ទុ ចំណែកឯក្លឹបលេខ ២គឺ ក្លឹប Manchester United ដែលនៅពេលបញ្ចប់រដូវកាល ក្លឹបនេះមាន ៨១ពិន្ទុ៕
អត្ថបទ៖ គឹមស្រ៊ិន