ឃើញតែចូលចិត្តលេងសើចច្រើនមែន តែពេលធ្វើការ Peypey Dy សាច់ការមិនធម្មតារហូតធ្នកក្នុងក្រុមនិយាយបែបនេះថា
ភ្នំពេញ ៖ ជាការពិតណាស់ដែលតារាប្រុស Peypey Dy ជាតារាហ្វេសប៊ុក ដែលមានប្រជាប្រិយភាពខ្លាំង លើបណ្ដាញសង្គមហ្វេសប៊ុក តាមរយៈ ការបង្កើតវីដេអូបែបកំប្លែងៗប្លែកៗ ក៏ដូចជាសាច់រឿងខ្លីៗ ចែកជូនដល់អ្នកទស្សនាឲ្យមានភាពសប្បាយរីករាយ។ ជាមួយគ្នានេះ មហាជនជាច្រើន ធ្លាប់តែឃើញរូបលោក លេងសើចជាមួយមិត្តភក្តិរួមក្រុម ជេរឌឺដងគ្នាតាមបែបលេងសើច តែតាមពិត តារាប្រុសរូបនេះ លេងសើចក៏លេងសើច សាច់ការក៏សាច់ការមិនធម្មតាដែរ។ជាក់ស្ដែងផងដែរថ្មីៗនេះ មិត្តរួមក្រុមម្នាក់ Lee Thaimo បានសរសេរសារបង្ហោះលើបណ្តាញសង្គម ដែលក្នុងនោះ រូបលោកបានសរសើរ តារាប្រុស Peypey Dy ពេញៗមាត់ថា ជាមេក្រុមសែនល្អម្នាក់ ដោយរូបលោក បានបញ្ជាក់យ៉ាងច្បាស់ថា ៖
សរសើរបងចេញពីចិត្ត ព្រោះថាបងខ្លួនតែមួយតែអាចជាតួសម្តែងផង អ្នកនិពន្ធសាច់រឿងផង អ្នកដឹកនាំសម្តែងផង អ្នករៀបចំផង អ្នកកាត់តរបញ្ចូលផង អ្នកស្វែងរកទីតាំងទៀត….. នឹងជាពិសេសជាមេក្រុមម្នាក់ដ៏គួរអោយគោរពព្រោះបងតែងតែមានហេតុផល. ក្នុងមួយរឿងនេះតាមដែរមើលទៅក្រុមការងារនឹងតួសម្តែងទាំងអស់សុទ្ធតែខិតខំប្រឹងប្រែងដូចៗគ្នា តែបងមើលទៅបងតែងតែសកម្មជាងគេទាំងកម្លាំងកាយ ទាំងកម្លាំងចិត្ត ទាំងយប់ ទាំងថ្ងៃ ទាំងថវិការផ្ទាល់ខ្លួនទៀត ក៏ព្រោះតែចង់អោយបានដូចអ្វីដែលបងរំពឹងទុក។ សង្ឃឹមថារឿង “ព្រាយកន្តោងខៀវ” មួយនេះនឹងធ្វើអោយអ្នកទាំងអស់គ្នាពេលដែលតាមដានហើយ លោនមាត់និយាយថា “Wow…ពិតជាមានគុណភាព” ព្រោះវាជាអ្វីដែលពួកយើងរំពឹងទុក ហើយក៏សង្ឃឹមថាអ្នកទាំងអស់គ្នានៅតែបន្តគាំទ្ររហូតមិនថារឿងនេះឬ រឿងក្រោយៗទៀតផងណា៕ប្រភព៖khmerload.