នៅល្ងាចនេះ លោក ពេជ្រ ស្រស់ បានចេញពីពេទ្យវិញហើយក្រោយសម្រាកព្យាបាលជំងឺCovid-19 Delta អស់រយះពេល១ខែ
(ភ្នំពេញ)៖លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានជាពីមន្ទីពេទ្យក្រោយសម្រាកអស់រយះពេល១ខែ ពេជ្រ ស្រស់ សូមគោរពថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកប្រធានមណ្ឌលសុខភាពពេទ្យចាក់អង្រែក្រោមនិងក្រុមគ្រូពេទ្យ ព្រមទាំងសហការីពេទ្យទាំងអស់ដែលបានមើលថែខ្ញុំបាទអស់រយៈពេលជាងមួយខែមកនេះ។
ដោយលោកបង្ហោះសារតាមគណនីហ្វេបុកលោកយ៉ាងដូចនេះថា«ល្ងាចនេះ (20/9/2021)ខ្ញុំបានចេញពីពេទ្យវិញហើយក្រោយពីខ្ញុំសម្រាកព្យាបាលជំងឺCovid-19 Delta អស់រយៈពេលជាង១ខែមកនេះ ហើយសុខភាពខ្ញុំពេលនេះគឺល្អធម្មតា ឆ្លៀតឱកាសនេះ ខ្ញុំបាទ ពេជ្រ ស្រស់ សូមគោរពថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ
លោកប្រធានមណ្ឌលសុខភាពពេទ្យចាក់អង្រែក្រោមនិងក្រុមគ្រូពេទ្យ ព្រមទាំងសហការីពេទ្យទាំងអស់ដែលបានមើលថែខ្ញុំបាទអស់រយៈពេលជាងមួយខែមកនេះ រហូតខ្ញុំបានជាសះស្បើយពីជំងឺCovid-19 Deltaជាស្ថាពរ។
ខ្ញុំក៏សូមអំពាវនាវបងប្អូនជនរួមជាតិខ្មែរទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះមេរោគកូវីដ19នេះ ដោយគោរពតាមការណែនាំពីក្រសួងសុខាភិបាលនិងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលនៃមេរោគCovid-19 ជាពិសេសគឺឈាន
កាត់ផ្តាច់ការចម្លងមេរោគនេះតែម្តង គឺ ដើម្បីស្តារស្ថានភាពនៅកម្ពុជាឲ្យវិលទៅរកភាពប្រក្រតីក្នុង សង្គមជាតិយើងឡើងវិញ ព្រមទាំងស្តារសេដ្ឋកិច្ចជាតិ និងពលរដ្ឋទទឹមនឹងដែរនេះខ្ញុំសូមកោតសរសើរដោយស្មោះស្ម័គ្រចំពោះលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ សហការីពេទ្យ និងប្រធានមណ្ឌលថែទាំអ្នកជំងឺកូវីដនៅទូទាំងប្រទេសខ្មែរដែល អស់លោក លោកស្រី បានលះបង់យ៉ាងធំធេង
ដើម្បីមើលថែពលរដ្ឋខ្មែរ ដែលឆ្លងមេរោគកូវីដនេះមិនគិតពីការនឿយហត់និងប្រឈមគ្រោះថ្នាក់គ្រប់ពេល🙏ខ្ញុំបាទ ពេជ្រ ស្រស់ សូមគោរពជូនពរដល់លោកគ្រូពេទ្យអ្នកគ្រូពេទ្យ សហការីពេទ្យ និង ប្រធានមណ្ឌលថែទាំអ្នក
ជំងឺកូវីដនៅទូទាំងប្រទេសខ្មែរជួបតែសេចក្តីសុខក្នុងពេលបំពេញបេសកកម្មដ៏ស្រួចស្រាវនេះ ។ ខ្ញុំក៏សូមជូនពរដល់បងប្អូនអ្នកឆ្លងមេរោគកូវីដនេះនៅទូទាំងប្រទេសកម្ពុជាឲ្យឆាប់ជាសះស្បើយពីជំងឺកូវីដនេះផងចុះ🙏ហើយខ្ញុំក៏សូមក្រឿនរំលឹក ដល់ពលរដ្ឋខ្មែរ ដែលមិនទាន់ឆ្លងមេរោគកូវីដ
មេត្តាបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតដែលអាចធ្វើទៅបាន ជាពិសេសគោរតាមការណែនាំរបស់ភាគីពាក់ព័ន្ធជាថ្មីម្តងទៀត ខ្ញុំបាទ ពេជ្រ ស្រស់ សូមគោរពអរគុណដល់បងប្អូន ដែលបានផ្ញើសារជូនពរខ្ញុំបាទតាម Telegram ក្តីតាមសារFacebook ក្តី តាមសារTicktok ក្តីនិងតាមការហៅទូរស័ព្ទផ្ទាល់មកខ្ញុំក្តី ដោយការផ្ញើសារជូនពររបស់បងប្អូនគឺជាកម្លាំងចិត្តជម្រុញឲ្យខ្ញុំឆាប់ជាសះស្បើយពីជំងឺនេះដោយក្តីគោរពពីខ្ញុំ ពេជ្រ ស្រស់🙏ខ្ញុំស្រលាញ់ជនជាតិខ្មែរ»៕
គួររំលឹកថាលោក ពេជ្រ ស្រស់ បានជាពីសះស្បើយពីជំងឺCovid-19 Deltaជាស្ថាពរ ដោយលោកសូមគោរពអរគុណដល់បងប្អូន ដែលបានផ្ញើសារជូនពរខ្ញុំបាទតាម Telegram ក្តីតាមសារFacebook ក្តី តាមសារTicktok ក្តីនិងតាមការហៅទូរស័ព្ទផ្ទាល់មកខ្ញុំក្តី ដោយការផ្ញើសារជូនពររបស់បង
ប្អូនគឺជាកម្លាំងចិត្តជម្រុញឲ្យខ្ញុំឆាប់ជាសះស្បើយពីជំងឺនេះដោយក្តីគោរពពីខ្ញុំ ពេជ្រ ស្រស់🙏ខ្ញុំស្រលាញ់ជនជាតិខ្មែរ»៕