លោក​ ពេជ្រ​ ស្រស់៖នេះបានហៅថាប្រពន្ធទូល ប្តីរែកមែន ពេលណាមានសាមគ្គីភាព គឺនឹងមានភាពរីកចម្រើនជាលំដាប់

(ភ្នំពេញ​)៖ក្រោយពីមានការភ្ញាក់ផ្អេីលយ៉ាងខ្លាំងមួយរយៈចុងក្រោយនេះបន្ទាប់ពីគ្រួសារតារាសម្តែង+ចម្រៀង​២រូបមានសុភមង្គលនិងស្រលាញ់គ្នាចាប់ដៃគ្នារកសុីហេីយបានលក់អុីវ៉ាន់តាមអនឡាញឡាយវីដេអូតាមរយះបណ្តាញសង្គមល្បីល្បាញផ្ទុះការគាំទ្រយ៉ាងខ្លាំងនោះ​ គឺតារាចម្រៀង​ សួស​ វីសា​ និងស្វាមី​ លោក​ ថមមី​ ។

ស្រាប់តែលោក​ ពេជ្រ​ ស្រស់​ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ បានចេញមកបង្ហោះថាយ៉ាងដូច្នេះថា៖”នេះបានហៅថាប្រពន្ធទូល ប្តីរែកមែន ពេលណាមានសាមគ្គីភាព មិនថាជីវិតប្តីប្រពន្ធ ឬប្រទេសជាតិទេ គឺនឹងមានភាពរីកចម្រើនជាលំដាប់ ក៏ប៉ុន្តែបើសិនជាខ្វះសាមគ្គីភាពឈានរហូតដល់បែកបាក់ហើយគឺវាច្បាស់ណាស់នឹងវិនាសមិនថាជីវិតប្តីប្រពន្ធឬប្រទេសជាតិទេ
ដូច្នេះ សាមគ្គីភាព គឺជាកូនសោរចាក់ប្រអប់ជោគជ័យនិងរីកចម្រើនសម្រាប់មនុស្សគ្រប់ៗរូប និងគ្រប់ក្រុម។
លោកបានបន្ថែមផងដែរថា​ សាមគ្គីរស់ បែកបាក់ស្លាប់ សុំសរសើរប្តីប្រពន្ធ1គូរនេះប៉ុន្តែខ្ញុំសូមផ្តាំទៅអ្នកទាំង2ថា នៅពេលជោគជ័យខ្លាំងកុំប្រកាន់ចិត្តយកខ្លាំងម្ខាងៗ ពីព្រោះថាការប្រកាន់ចិត្តបែបនេះគឺជាហេតុនាំឲ្យបាត់បង់នូវសាមគ្គីភាព ហើយជាហេតុឈានដល់បែកបាក់និងធ្លាក់ក្នុងអន្លង់បរាជ័យ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds