សុវណ្ណរិទ្ធី​ ចេញបកស្រាយកោសក់ មិនមែនព្រោះតែស្រីទេ តែដើម្បី…

ប្រិយមិត្តជ្រាបច្បាស់រួចហើយថា កាលពីថ្មីៗនេះគេ បានយករូបលោក សុវណ្ណរិទ្ធី ទៅបង្ហោះថា បួស ព្រោះវិបត្តិគ្រួសារនោះ  យ៉ាងណាមិញ ថ្ងៃនេះផងដែរ លោកបានបង្ហោះសារថា បញ្ចាក់ថា ខ្ញុំកោរសក់បួសព្រោះសងគុណលោកឪពុក អ្នកម្ដាយរបស់ខ្ញុំ 

មិនមែនបួសព្រោះមនុស្សស្រីណាម្នាក់នោះទេ … សូមកុំមានការយល់ច្រឡំហើយកុំអូសទាញរូបខ្ញុំទៅពាក់ព័ន្ធជាមួយនឹងបុគ្គល ផ្សេងៗទៀត ជាពិសេសមេត្តាពុកម៉ែ បងប្អូន ឈប់សើចយំរឿងជីវិតនៃការបែកបាក់នៃក្រុមគ្រួសាររបស់គេម្នាក់ៗតទៅទៀតទៅ… បាបកម្មមានពិតណាបងប្អូន … ពេលរឿងទាំងនោះធ្លាក់លើអ្នកឬសាច់ញាត្តិរបស់អ្នកទើបអ្នកដឹងថាវាឈឺចាប់យ៉ាណានោះ ។ តែបើមនុស្សមួយចំនួនគិតថាយករឿងឈឺចាប់របស់គេមកជាន់ឈ្លីលេងសើច ដើម្បីសប្បាយយក Like & Shaer ក៏បន្តសប្បាយទៀតចុះ តែអ្នកត្រូវចាំថាបាបកម្មមានពិត មិនចាំជាិតក្រោយឡើយ ៕ ដោយក្តីគោរពពីខ្ញុំ សុវណ្ណ រិទ្ឋី

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds