បុគ្គលល្បីៗ៤រូប បានសម្រេចចិត្តបួសជាព្រះសង្ឃ ដើម្បីយល់ដឹងពី​ព្រះពុទ្ធ​សាសនា និងសងគុណឪពុកម្តាយជាដើម…

ប្រិយមិត្តដែលនិយមតាមដានព័ត៌មានសិល្បៈ និងសង្គមប្រហែលជានៅចាំខ្លះៗចំពោះបុគ្គលល្បីៗ៤រូបដែលបួសក្នុងវិស័យព្រះពុទ្ធសាសនា ដើម្បីរំងាប់ទុក្ខ និងមានកត្តាជាច្រើនទៀត ដែលបណ្តាលឲ្យពួកគាត់សម្រេចធ្វើបែបនេះ ។ បួស​ក្នុង​ព្រះពុទ្ធសាសនា មាន​កាតព្វកិច្ច​ធំៗ​ពីរ គឺ​បួស​ដើម្បី​បំពេញ​វិបស្សនាធុរៈ និង​បួស​ដើម្បី​បំពេញ​គន្ថធុរៈ​។ បួសមានន័យថា ការ​ចេញ​ចាក​ផ្ទះ​ចូល​កាន់ផ្នួស​បួស​ជា​បព្វ​ជិត នៅ​ក្នុង​ព្រះ​ពុទ្ធ​សាសនា គឺ​ដោយ​អាស្រ័យ​សទ្ធា​និង​ឆន្ទៈ​ក្នុងកា​រ​ប្រព្រឹត្ត​បដិបត្តិ តាម​ពា្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​ពុទ្ធ​ជាអង្គ​ម្ចាស់ មាន​បំណង​សិក្សា​អប់​រំ​នៅ​ក្នុង​ព្រះ​ធម៌​វិន័យ​នេះ​ជា​ឧបសនិស្ស័យ ដ៏​ប្រពៃ​ខ្ពង់​ខ្ពស់។

យ៉ាងណាមិញ​ នេះជាឈ្មោះ បុគ្កលល្បីៗមួយចំនួនដែលបានបួស ដើម្បីរកម្ចាត់ឱ្យអស់ទៅនូវ លោភៈ ទោសៈ មោហៈ ដែលស្ថិតនៅក្នុងខន្ធសន្តាន។

ទី០១. (លោក សុវណ្ណ រិទ្ធី) ក្រោយ​ត្រូវ​តុលាការ​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគា​រយៈពេល​១៨​ខែ និង​អនុវត្ត​ទោស​ត្រឹម​៥​ខែ​២៨​ថ្ងៃ លោក សុវណ្ណ រិទ្ធី បាន​ចេញពី​ពន្ធនាគារ​ ហើយ​បាន​បួស​ដើម្បី​សងគុណ​ឪពុកម្តាយ នា​រសៀល​ថ្ងៃទី​១០​ ខែតុលា​​ ឆ្នាំ២០២០ ដែល​បានបង្ហាញ​ពី​សកម្មភាព​លោក​កំពុង​កោរសក់​សាង​ផ្នួស ដើម្បី​សងគុណ​ឪពុកម្តាយ​របស់លោក ជាមួយនិង Caption ក្តី​ប្រាថ្នា​ទី​១​របស់ខ្ញុំ សូម​បួស​សងគុណ​លោកឪពុក​អ្នក​ម្តាយ​។​

ទី០២. (លោក ដែន សូនី) ថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២១ លោក ដែន សូនី សម្រេចចិត្តបួសហើយ​ ដោយសារតែ ព្រោះជាប់បំណន់ព្រះ ព្រោះកន្លងមកធ្លាប់សន្យា នៅមុខព្រះថា បើលួងលោមស្នេហ៍ Love Riya បានសម្រេច នឹងសាងផ្នួស១អាទិត្យ។


ទី០៣. (លោក ឌួង ឆាយ) ក្រោយពីផ្ទុះរឿងរ៉ាវក្នុងគ្រួសារ ដែលបានលាតត្រដាង ដោយអតីតភរិយា អំពីអំពើហឹង្សា វាយដំ ទាត់ធាក់ប្រពន្ធ ឈានដល់ផ្លូវបំបែក និងបណ្តាលឲ្យបាត់បង់ គោរមងារជាឧកញ៉ាផងនោះ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ លោក ឌួង ឆាយ បានគ្រងស្បង់ជីពរ សាងផ្នួស ក្នុងគោលបំណង សងគុណអ្នកមានគុណ និងជំរះនូវបាបកម្ម ដែលខ្លួនបានសាងកន្លងមក ។

ទី០៤. ( ហ៊ា រិទ្ធ) បន្ទាប់ពីលោកស្រី ទ្រី ដាណា បានប្រកាសថា នឹងលះលែងគ្នា ស្រាប់តែ ហ៊ា រិទ្ធ បានសម្រេចចិត្តបួសជាព្រះសង្ឃ បានចេញនូវវិដេអូមួយឃ្លីបសុំទោសទៅកាន់ប្រពន្ធរបស់ខ្លួន ហើយសូមឲ្យប្រពន្ធខ្លួនគឺអ្នកស្រី ទ្រី ដាណា ទៅដកពាក្យលែងលះគ្នាពីតុលាកា ព្រោះលោកបានដឹងកំហុស និងចង់វិលត្រឡប់ទៅមើលថែប្រពន្ធដូចដើមវិញ៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds