ពូម៉ៅ មានសង្ឃឹមហើយ ! ក្រោយដឹងរឿង ចែដាណា និងស្វាមី ធ្វើឲ្យ លោកជំទាវ ហ៊ុន ស៊ីណាត នៅអត់សុខទេ ក៏បានសម្រេចធ្វើរឿងមួយនេះហើយ ដោយនិយាយត្រង់ៗថា “សូមឲ្យក្មួយទាំងពីរ…”

សូមរំលឹកឡើងវិញបន្តិច ផងដែរថា កាលពី ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២១ ទើបកន្លង ផុតទៅថ្មីៗនេះ ពូម៉ៅ និងចែដាណា មានបញ្ហាយ៉ាងខ្លាំងនៅក្នុងគ្រួសារ ដល់ថ្នាក់ ឃើញ ពូម៉ៅ ចេញមុខ Live វីដេអូ និយាយពីរឿងរ៉ាវក្នុងចិត្តចេញមកខ្ទេច ក្នុងទឹកមុខដ៏ស្រងួតស្រងាត់បំផុត ដែលមិនធ្លាប់ឃើញពីមុន។

មើល live ចប់ និងឃើញសារព័ត៌មានមួយចំនួនចុះផ្សាយរឿងខាងលើនេះ ធ្វើឲ្យលោកស្រី ទ្រី ដាណា នៅមិនសុខឡើយ ក៏បានចេញមុខឡាយ ថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២១ ដើម្បីកុំឲ្យមហាជនមួយចំនួនមានការយល់ច្រឡំតទៅទៀត។

ក្រោយដឹងរឿងរ៉ាវទំាងនេះ ធ្វើឲ្យ លោកជំទាវ ហ៊ុន ស៊ីណាត ដែលត្រូវជាប្អូនស្រី របស់សម្តេចតេជោ ហ៊ុន សែន នៅមិនសុខទេ ក៏បានបង្ហោះសារនៅមុននេះបន្តិច នាថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២១ នេះថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ខ្ញុំស្រលាញ់ក្មួយៗទាំងពីរ សូមឲ្យក្មួយទាំងពីរ ត្រូវចេះអភ័យទោស ឲ្យគ្នាផងទៅ គ្រួសារណា ក៏មានឈ្លោះគ្នាដែរ ប្រៀបធៀបដូចចានក្នុងរាវ វាតែងតែប៉ះគ្នាអ៊ីចឹងក្មួយគិតឡើងវិញ​។

ម្យ៉ាងទៀតកំហុសខុសឆ្គង របស់ក្មួយរិទ្ធកន្លង​ មីងមិនដឹងថាក្មួយប្រុសខុសស្អីទេ​ ដូចនេះ ក្នុងនាមមីងជាអ្នកក្រៅផ្ទះក្មួយ សូមឲ្យក្មួយស្រី ទ្រី ដាណា​ ទុកឱកាសឲ្យក្មួយរិទ្ធ​ ចុងក្រោយម្តងដងទៀតទៅ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាណិតក្មេងៗ វាឃើញឪពុកម្ដាយបែកបាក់គ្នានោះ​ មីងសង្ឃឹមថាក្មួយស្រី ទ្រី ដាណា​យល់សម្ដីមីងក្នុងពេលនេះ សូមជូនពរដល់ក្មួយទាំងពីរ ឲ្យជួបតែសេចក្ដីសុខចម្រើន​ជៀសផុតពី​គ្រោះ​ច​ង្រៃទាំងពួង​”៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds