អ្នកនាងខាត់ សុឃីម ផ្តាំថាអ្នកមានលុយទិញឡាន កុំទិញមនុស្សស្គាល់គ្នាឲ្យសោះ ព្រោះគេបឺតឈាមសាហាវ ទិញជិះទើបបាន២៦ថ្ងៃ គេអោយខាត២មុឺនដុល្លារ…

តារាស្រីពហុជំនាញអ្នកនាង ខាត់ សុឃីម រៀនបានមេរៀនជីវិតថ្មីមួយទៀតហើយនៅថ្ងៃទី១១ ខែកញ្ញានេះ ពេលដែលអ្នកនាងទិញរថយន្តពីហាងលក់រថយន្តដែលម្ចាស់ហាង និងអ្នកនាងគឺជាមនុស្សស្គាល់គ្នា។

 

តារាស្រីជើងចាស់រូបនេះបានឲ្យដឹងថារថយន្តដែលអ្នកនាងទើបទិញជិះបានរយៈពេល ២៦ថ្ងៃ ពេលលក់ចេញវិញ ម្ចាស់ហាងឲ្យខាតរហូតដល់ ២ម៉ឺនដុល្លារឯណោះ ដែលនេះគឺជាការបឺតឈាមយ៉ាងសាហាវពីមនុស្សដែលស្គាល់គ្នា។

លើគណនីរបស់អ្នកនាងបានសរសេរថា ៖ “💸(លុយមិនយល់មិត្ត)អរគុណ ទឹកចិត្តបងណាស់🙏🙏🙏 អ្នកមានលុយទិញឡាន កុំទិញមនុស្សស្គាល់គ្នាអោយសោះ ព្រោះគេបឺតឈាមសាហាវ ទិញជិះទើបបាន២៦ថ្ងៃគេអោយខាត(២មុឺន$) នេះរឺអ្នករាប់គ្នា?”។

 

បន្ទាប់មកទៀតអ្នកនាងក៏បានសរសេរបែបនេះថា ៖ “ហេ ហេ បានរៀនមេរៀន១ទៀតហើយ 🤪 (ចេះហើយដឹងហើយលើកនេះ) 😚😙 អរគុណ បងប្អូន លុយរកបានទៀត តែមេរៀននេះ មិនងាយរកបានទេ ខ្ញុំរៀនបានច្រើនណាស់ ប៉ុន្មានឆ្នាំចុងក្រោយនេះ 🥰🙏 ខាត់សុឃីមនៅតែ រឹងមាំ បន្តរកលុយទៀត (ធ្វើបុណ្យរួចហើយ ជូនបុណ្យផងណា បងប្អូន)🙏🙏🙏”។

 

ដោយឡែកលើគណនីស្វាមីរបស់អ្នកនាង ខាត់ សុឃីម បានសរសេរដែរថា ៖ “សូមអរគុណបង ដោយក្តីរាប់អាន អាណិតស្រលាញ់ ជិះឡានបងបាន 26 ថ្ងៃ លក់ជូនបងវិញ បងអោយប្អូនខាតតែ 20000$ ទេ។ អរគុណទឹកចិត្តល្អ របស់បង ☺️☺️☺️🙏🙏”។

 

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds