លោក​ បៀន​ ស៊ាវម៉ីង ត្រូវបានតែងតាំងជាជំនួយការនាយកដ្ឋានកិច្ចការនយោបាយនៃគណបក្សយុវជនកម្ពុជា

ភ្នំពេញ​ ៖​ លោក​ បៀន​ ស៊ាវម៉ីង ត្រូវបានតែងតាំងជាជំនួយការនាយកដ្ឋានកិច្ចការនយោបាយ​ នៃគណបក្សយុវជនកម្ពុជា​ ។  នេះបេីយោងតាមសេចក្ដីសម្រេចស្ដីពីការតែងតាំងមន្ត្រីនយោបាយ​ នៃគណបក្សយុវជនកម្ពុជា​ ចុះថ្ងៃទី​ ២៣​ ខែសីហា​ ឆ្នាំ២០២១​។

លោក​ បៀន​ ស៊ាវម៉ីង ជាយុវជនដែលឈឺឆ្អាលចំពោះសង្គមជាតិ​ មាតុភូមិ​ និងស្រលាញ់យុត្តិធម៌សង្គម។ លោក​ បៀន​ ស៊ាវម៉ីង មានស្រុកកំណេីតនៅរាជធានីភ្នំពេញ។ យុវជនរូបនេះមានជំនាញផ្នែកទំនាក់ទំនង​ និងជំនាញពាក់ព័ន្ធផ្សេងៗទៀត​ ដែលជាធនធានមនុស្សសំខាន់នៅក្នុងគណបក្សយុវជនកម្ពុជា។ 

គណបក្សយុវជនកម្ពុជា​ ដឹកនាំដោយ​ ឯកឧត្ដម​ ពេជ្រ​ ស្រស់​ ជាប្រធានគណបក្ស​ បានធ្វេី​ និងកំពុងតែធ្វេីឱ្យគណបក្សយុវជនកម្ពុជា​ ជាក្ដីសង្ឃឹមសម្រាប់យុវជន​ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ​នៃប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds