លោក​ អ៊ុង​ ភារុំ​ ត្រូវបានតែងតាំងជាអនុប្រធាននាយកដ្ឋានកិច្ចការនយោបាយនៃគណបក្សយុវជនកម្ពុជា

ភ្នំពេញ​ ៖​ លោក​ អ៊ុង​ ភារុំ​ ត្រូវបានតែងតាំងជាអនុប្រធាននាយកដ្ឋានកិច្ចការនយោបាយ​ នៃគណបក្សយុវជនកម្ពុជា​ ។  នេះបេីយោងតាមសេចក្ដីសម្រេចស្ដីពីការតែងតាំងមន្ត្រីនយោបាយ​ នៃគណបក្សយុវជនកម្ពុជា​ ចុះថ្ងៃទី​ ២៣​ ខែសីហា​ ឆ្នាំ២០២១​។


លោក​ អ៊ុង​ ភារុំ​ ជាយុវជនដែលឈឺឆ្អាលចំពោះសង្គមជាតិ​ មាតុភូមិ​ និងស្រលាញ់យុត្តិធម៌សង្គម។ លោក​ អ៊ុង​ ភារុំ​ មានស្រុកកំណេីតនៅស្រុករមាសហែក​ ខេត្តស្វាយរៀង​។ យុវជនរូបនេះមានជំនាញ​បច្ចេកទេសគ្រឿងម៉ាស៊ីន​  ទំនាក់ទំនង និងជំនាញពាក់ព័ន្ធផ្សេងៗទៀត​ ដែលជាធនធានមនុស្សដ៏សំខាន់នៅក្នុងគណបក្សយុវជនកម្ពុជា។ 

 

គណបក្សយុវជនកម្ពុជា​ ដឹកនាំដោយ​ ឯកឧត្ដម​ ពេជ្រ​ ស្រស់​ ជាប្រធានគណបក្ស​ បានធ្វេី​ និងកំពុងតែធ្វេីឱ្យគណបក្សយុវជនកម្ពុជា​ ជាក្ដីសង្ឃឹមសម្រាប់យុវជន​ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ​នៃប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds