លោក ឯក សាមន ត្រូវបានតែងតាំងជាហិរញ្ញិកនាយកដ្ឋានកិច្ចការនយោបាយនៃគណបក្សយុវជនកម្ពុជា
ភ្នំពេញ ៖ លោក ឯក សាមន ត្រូវបានតែងតាំងជាហិរញ្ញិកនាយកដ្ឋានកិច្ចការនយោបាយ នៃគណបក្សយុវជនកម្ពុជា ។ នេះបេីយោងតាមសេចក្ដីសម្រេចស្ដីពីការតែងតាំងមន្ត្រីនយោបាយ នៃគណបក្សយុវជនកម្ពុជា ចុះថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២១។
លោក ឯក សាមន ជាយុវជនដែលឈឺឆ្អាលចំពោះសង្គមជាតិ មាតុភូមិ និងស្រលាញ់យុត្តិធម៌សង្គម។ លោក ឯក សាមន មានស្រុកកំណេីតនៅស្រុករមាសហែក ខេត្តស្វាយរៀង។ យុវជនរូបនេះមានជំនាញផ្នែកគ្រប់គ្រង ភាសាអង់គ្លេស ភាសាកូរ៉េ និងជំនាញពាក់ព័ន្ធផ្សេងៗទៀត ដែលជាធនធានមនុស្សសំខាន់នៅក្នុងគណបក្សយុវជនកម្ពុជា។ សូមបញ្ជាក់បន្ថែមថា លោក ឯក សាមន ជាអតីតពលករកូរ៉េ និងជាអ្នកជំនួញទិញលក់រថយន្តផងដែរ។
គណបក្សយុវជនកម្ពុជា ដឹកនាំដោយ ឯកឧត្ដម ពេជ្រ ស្រស់ ជាប្រធានគណបក្ស បានធ្វេី និងកំពុងតែធ្វេីឱ្យគណបក្សយុវជនកម្ពុជា ជាក្ដីសង្ឃឹមសម្រាប់យុវជន និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈនៃប្រទេសកម្ពុជា៕