ទីបំផុត តារាចម្រៀង បាន មុន្នី​ល័​ក្ខ សម្រេចចិត្តលុបបទចម្រៀង «​ជំនោរ​ដើមខែ​» និងសុំ​ការ​អធ្យាស្រ័យ ​ពី​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា…

កាលពី​ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០២១ តារាចម្រៀង​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​សម្តែង​ការ​មិន​ពេញចិត្ត​ចំពោះ​ម្ចាស់​ឆា​ណែ​ល​យូ​ធូប ដែល​បាន​យក​បទ​ចម្រៀង​របស់​នាង អោយ​តារាចម្រៀង ច្រៀង​ឡើង​វិញ (Cover) តែ​មិន​បាន​ដាក់​ឈ្មោះ​អោយ​ចំ​ម្ចាស់​ដើម ព្រោះ​បទ «​ជំនោរ​ដើមខែ​» ដែល​ជា​បទ​ដើម​របស់​អ្នកចម្រៀង​អ្នកស្រី ម៉​ម សុខា តែ​ត្រូវ​បាន​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​យក​មក​កែសម្រួល​ថ្មី​ខ្លះ ទាំង​ទំនុកច្រៀង និង​ការ​ច្រៀង​ពី​អ្នក​នាង​ផ្ទាល់ ពោល​គឺ បទ​នេះ មាន​ភាព​ល្បីល្បាញ​បាន​ធ្វើ​អោយ​មានការ​លើកយក​មក​ច្រៀង ដោយ​តារាចម្រៀង​នានា ហើយ​បង្ហោះ​តាម​យូ​ធូប ដោយ​បាន​ប្រើប្រាស់​ភាសាសរសេរ​ដាក់​ថា «​មរតក​ដើម​» ដោយ​មិន​បាន​ប្រើប្រាស់​ឈ្មោះ​នាង​អោយ​ចំ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​នាង​ថា អ្នក​ដែល​យក​ច្រៀង​តាម ( Cover ) ទាំងនោះ​ក៏​ទទួល​បានការ​សរសើរ​ពី​ហ្វេ​ន​ៗ​របស់​ពួក​គេ​ច្រើន​គួរសម ។ មិន​ចម្លែក​ទេ ព្រោះ​បទ​នេះ​ជា​បទ​ល្បី​ស្រាប់​ហើយ ។ ប៉ុន្តែ​ដែល​ចម្លែក​នៅ​ត្រង់​ថា លើ Subtitle ពេល​បង្ហោះ​របស់​ពួក​គេ ក៏​ដូច​ជា​នៅ​លើ​ខ​មិន​តប​ទៅ​អ្នកគាំទ្រ មិន​ដែល​ឃើញ​អ្នក​ច្រៀង Cover ឬ​ម្ចាស់​ឆា​នែ​ល​យូ​ធូប​ខ្លះ​នោះ ហ៊ាន​ប្រាប់​គេ​ថា បទ​នេះ​យក​តាម​លំនាំ​ពេ​ជ្ជ​តា ឬ​ដាក់ Credit អោយ​ម្ចាស់​សំនៀង​ដើម​ទេ ក្រៅពី​ប្រើ​ពាក្យ​ដដែល​ៗ​ថា មរតក​ដើម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ពាក់ព័ន្ធរឿងនេះ តារាចម្រៀង បាន មុន្នី​ល័​ក្ខ បាន​បង្ហោះ​សារ សុំ​ការ​អនុគ្រោះ​ពី​តារាចម្រៀង​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា ពាក់ព័ន្ធ​នឹង​បទ​មួយ «​ជំនោរ​ដើមខែ​» ដែល​ជា​បទ​ដើម​របស់​អ្នកចម្រៀង​អ្នកស្រី ម៉​ម សុខា តែ​ត្រូវ​បាន​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​យក​មក​កែសម្រួល​ថ្មី​ខ្លះ ទាំង​ទំនុកច្រៀង និង​ការ​ច្រៀង​ពី​អ្នក​នាង​ផ្ទាល់ ក្នុងនោះកញ្ញា បានសម្រេចចិត្តថា នឹងលុបបទចម្រៀងនេះ ចេញពីយូធូបរបស់ខ្លួនដើម្បីកុំឲ្យមានបញ្ហា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
នេះបើតាមគណនេយ្យហ្វេសបុកកញ្ញា បាន មុន្នី​ល័​ក្ខ នៅថ្ងៃទី១១ ខែកញ្ញានេះ បានឲ្យដឹងបែបនេះថា៖ នាងខ្ញុំសូមគោរពជម្រាបសួរ ពុកម៉ែបងប្អូន🙏 និង អ្នកបង ម៉េង កែវពេជ្ជតា🙏
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ចាសដោយសារ បញ្ហាពាក់ពន្ធ័ នឹងបទចំរៀង “ជំនោរដើមខែ” ប៉ុន្មានថ្ងៃនេះ! ឥឡូវនេះ នាងខ្ញុំ បាន មុនីលក្ខ័ បានធ្វើការលុបបទចំរៀង មួយបទនេះ ចេញពី ឆានែលយូធូប របស់នាងខ្ញុំរួចរាល់ហើយ ដើម្បីកុំអោយមានបញ្ហាមិនសប្បាយចិត្តទាំងអស់គ្នា🙏នាងខ្ញុំ សូមសុំទោសម្តងទៀត ដែលមិនបានត្រួតពិនិត្យខាងបច្ចេកទេសអោយបានត្រឹមត្រូវ🙏 នាងខ្ញុំសូមសន្យាថា នឹងមិនអោយមានបញ្ហាបែបនេះ កើតឡើយទៀតទេ🙏
នាងខ្ញុំសង្ឃឹមថា អ្នកបង ម៉េង កែវពេជ្ជតា និងពុកម៉ែបងប្អូនទាំងអស់គ្នា យោគយល់ និង អធ្យាស្រ័យដល់នាងខ្ញុំ🙏🙏🙏
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ផងដែរថា បទ​: ជំនោរ​ដើមខែ ជា​បទ​ចម្រៀង​ដ៏​មាន​ប្រជាប្រិយភាព​ខ្លាំង​ក្នុង​ចំណោម​បទ​ល្បី​ៗ​ជា​ច្រើន​រយ​ពាន់​បទ​របស់​នាង​ខ្ញុំ ម៉េ​ង កែវ​ពេ​ជ្ជ​តា ។ នាង​បញ្ជាក់​ថា ថ្វី​ត្បិត​តែ​បទ​នេះ មាន​ប្រភព​ពី​អ្នកចម្រៀង​រៀមច្បង​ជំនាន់​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ( ១៩៧៩-៨៩ ) គឺ​លោកស្រី ម៉​ម សុខា ប្រគំ​ភ្លេង​ដោយ​ក្រុម​តន្ត្រី វិទ្យុជាតិ​កម្ពុជា ប៉ុន្តែ​ចំពោះ​ទំនុកច្រៀង​ចាស់​នោះ ពេ​ជ្ជ​តា បាន​កែសម្រួល​ជា​ថ្មី​ខ្លះ ដើម្បី​តម្រូវ​តាម​ថត​ភាព​សង្គម​សម័យ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ប្តូរ​ពី​បទ​ចម្រៀង​បែប​នយោបាយ​មក​ជា​បែប​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជា​កសិករ​ខ្មែរ​ទូទៅ​វិញ ដោយ​កាល​ណោះ ពេ​ជ្ជ​តា បាន​ប្រើ​ពេល ប្រើ​គំនិត និង​ដាក់​អារម្មណ៍​បញ្ចូល​តួ​ខ្លាំង​ណាស់ ទំ​រាំ​បទ​នេះ​ក្លាយជា​បទ​ចម្រៀង​មាន​អត្ថន័យ​សម​ស្រប និង​កាន់តែ​ពេញ​និយម​សម្រាប់​អ្នក​ស្តាប់​គ្រប់​ស្រទាប់ ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds