ចិត្តបានណាស់ ! ទីបំផុត មៀនប៉ៃលិន ដែល ខេមរៈ សិរីមន្ត បញ្ជាទិញ បានដឹកមកដល់ផ្ទះហើយ នឹងត្រៀមចែកបងប្អូនដោយឥតគិតថ្លៃ ថ្ងៃស្អែកនេះ ក្នុងម្នាក់ៗ ទទួលបានរហូតដល់ទៅ…(មានវីដេអូ)

សូមរំលឹកឡើងវិញផងដែរថា កាលពី ថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២១ ទើបកន្លងផុតទៅជិត១សប្តាហ៍នេះ លោក ខេមរៈ សិរីមន្ត បានប្រកាសប្រាប់ថា លោកនឹងទិញផ្លែមៀន 5តោន ពី “ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា” ដើម្បីចែកជូនបងប្អូនបរិភោគដោយមិនគិតថ្លៃ។

នៅទីបំផុត មុននេះបន្តិច នាថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២១ មៀនដែលលោកបានបញ្ជាទិញ បានដឹកមកដល់ផ្ទះរបស់ តារាចម្រៀងរូបនេះហើយ។

លោក ខេមរៈ សិរីមន្ត បានភ្ជាប់សារខ្លីមួយ និងទីតំាងដែលត្រូវមកទទួល ច្បាស់ៗថា “មៀនប៉ៃលិន ដែលខ្ញុំបានបញ្ជារទិញពី ផ្សារកសិផលធម្មជាតិ របស់ អ្នកឧញ្ញា ឡេង ណាវ៉ាត្រា បានមកដល់គេហដ្ឋានខ្ញុំបាទហើយ ពេលនេះខ្ញុំត្រៀមចែកចាយ មៀន ប៉ៃលិន នេះ ទៅតាមមណ្ឌល និង ស្អែកម៉ោង ៩ព្រឹក

ឃើញទង្វើរបែបនេះ មហាជទូទៅសម្តែងក្តីរំភើប និងរីករាយយ៉ាងខ្លាំង ថែមទំាងកោតសរសើរថា ៖ ល្អណាស់បង, អរគុណ idol ចាំខ្ញុំទៅយក ទុកអោយ៥គីឡូផង, ចង់បានមៀមមធ្យមទេ តែអ្វីដែលពិសេស បានជួបមុខបងស្រី និង idol ខានជួបយូរហើយ Miss so much, ចិត្តល្អណាស់អាយដល, អរគុណនូវទឹកចិត្តសប្បុរសរបស់បង។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds