ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលទទួលដំណឹងថា តាប៊ុយ សម្រេចចាកចេញពី MyTV ហើយ, លោកបានទំលាយអារម្មណ៍ក្នុងចិត្តបែបនេះ ចេញមកថា…(មានវីដេអូ)
កាលពីម្សិលម៉ិញនេះ នាថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២១ ទស្សនិកជន ក៏ដូចជាហ្វេនៗ មិនតិចនាក់ទេ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយទទួលដំណឹងថា លោក តាប៊ុយ ពិធីករដ៏ល្បី ក្នុងកម្មវិធី “ពេញចិត្តឬអត់?” របស់ស្ថានីយ៍ទូរទស្សន៍ MyTV បានសម្រេចិត្តចាកចេញពី MyTV ហើយ។
ក្នុងការ Live ជាង ៣០នាទី លោកបានទំលាយអារម្មណ៍ក្នុងចិត្តចេញមកថា “បន្ទាប់ពីខ្ញុំធ្វើការនៅហ្នឹងអស់រយៈពេល ១២ឆ្នាំជាង ខ្ញុំសម្រេចចិត្តថាខ្ញុំចាកចេញពី MyTV អត់មានរឿងអីដែលទាស់ទែង ឬក៏ជារឿងទាក់ទងការអន់ចិត្តទេ មនុស្សយើងវាតែងតែមានគោលដៅរៀងខ្លួន មានការសម្រេចចិត្ត មកដល់ឥឡូវនេះគឺ ឆ្នាំ ២០២១ ហើយ
អ៊ីចឹងខ្ញុំមានការសម្រេចចិត្តផ្សេងៗរបស់ខ្ញុំ នៅពេលដែលអ្នកទំាងអស់គ្នាស្តាប់ព័ត៌មាននេះរៀងរន្ធត់ ឬក៏អ្នកខ្លះគិតថាវាជារឿងធម្មតា ប៉ុន្តែបើសិនជាសម្រាប់ខ្ញុំវិញពេលខ្ញុំចាកចេញពី MyTV ខ្ញុំមានអារម្មណ៍ពីរ ខ្ញុំនិយាយឲ្យត្រង់ ទី១ មានអារម្មណ៍ថា នឹកកន្លែងដែលយើងធ្លាប់និយាយថា
គឺជាផ្ទះរបស់យើង យើងធ្លាប់តែគិតថា MyTV ជាផ្ទះរបស់ខ្ញុំ ជាកន្លែងកំណើតរបស់ខ្ញុំហ្មង ព្រោះខ្ញុំចាប់ផ្តើមចូលធ្វើការដំបូងគឺខ្ញុំចូលនៅ MyTV ថ្ងៃទី ៣១ ខែ៣ ឆ្នាំ ២០០៩ ខ្ញុំចាំអត់ភ្លេចទេ…”។