លោក ពេជ្រ ស្រស់៖កន្លែងរកលុយ និងអភិវឌ្ឍន៍ គឺវាមិនខ្វះទេនៅប្រទេសកម្ពុជានេះ ហេតុអ្វីពួកអ្នកចេះតែចង់បំផ្លាញសម្បត្តិធម្មជាតិ

ភ្នំពេញ÷ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានប្រតិកម្មថាកន្លែងអភិវឌ្ឍន៍ និងកន្លែងរកលុយ គឺវាមិនខ្វះទេនៅក្នុងប្រទេសកម្ពុជានេះ ប៉ុន្តែហេតុអ្វីពួកអ្នកចេះតែចង់បំផ្លាញសម្បត្តិធម្មជាតិ ទាំងពួកអ្នកមិនអាចបង្កើតធម្មជាតិបាននោះទេ

លោក ពេជ្រ ស្រស់ បានលើកឡើងតាមរយ:បណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះថា «កន្លែងអភិវឌ្ឍន៍ និងកន្លែងរកលុយ គឺវាមិនខ្វះទេនៅក្នុងប្រទេសកម្ពុជានេះ ប៉ុន្តែហេតុអ្វីពួកអ្នកចេះតែចង់បំផ្លាញសម្បត្តិធម្មជាតិ ទាំងពួកអ្នកមិនអាចបង្កើតធម្មជាតិបាន

នោះទេ ការដែលពួកអ្នកបំផ្លាញធម្មជាតិ គឺ ប្រៀបបានបំផ្លាញជីវិតខ្លួនឯង និងមនុស្សជាតិផងដែរ។ លុយអាចរកបាន ប៉ុន្តែសម្បត្តិធម្មជាតិគឺរកមិនបានទេ បើបំផ្លាញហើយការអភិវឌ្ឍន៍ឲ្យឈ្នះទាំងអស់គ្នា គឺអភិវឌ្ឍន៍ជៀសឲ្យឆ្ងាយពីកន្លែងធម្មជាតិសំខាន់ៗ បើពុំនោះទេ ឈ្នះតែពួកឧកញ៉ាដែលអភិវឌ្ឍន៍លើ សម្បត្តិធម្មជាតិ តែប៉ុណ្ណោះ  ហើយអ្នកដែលចាញ់ គឺជាតិខ្មែរ និងពលរដ្ឋខ្មែរយើងទាំងមូល⛔🇰🇭»

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds