លោក ពេជ្រ ស្រស់ ៖កូវីដ១៩មិនទាន់ធូស្រាល តែបែរជាមុខទំនិញឡើងថ្លៃធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពពលរដ្ឋខ្មែរ

(ភ្នំពេញ)៖លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពជាបានធ្វើការលើកឡើងពីបញ្ហាកូវីដ១៩ដែររីករាលដាលយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា ហើយមានផលលំបាកដល់ជីវភាពពលរដ្ឋខ្មែរយ៉ាងខ្លាំង។

លោក ពេជ្រ ស្រស់ បានបង្ហោះតាមគណនីហ្វេសបុករបស់លោកថា

ការឡើងថ្លៃមុខទំនិញនិងសាំងស្របពេលកូវីដ១៩មិនធូរស្រាលបែបនេះ  នឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពពលរដ្ឋខ្មែរ ហើយរឹតតែបន្ថែមបន្ទុកដល់ពលរដ្ឋថែមមួយកំរិតទៀត ក្រៅពីការស្វែងរកចំណូល

បង់ធនាគារ  ដូច្នេះ រាជរដ្ឋាភិបាល គួរបង្កើតឲ្យមាននូវគោលនយោបាយដោះស្រាយបញ្ហាសេដ្ឋកិច្ចជូនប្រជាពលរដ្ឋខ្មែរក្នុងកម្រិតណាមួយ ដើមបបន្ធូរបន្ថយដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋខ្មែរយើងក្នុងកាលៈទេសៈនេះ។ដោយនៅក្នុងសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្មទាក់

ទងប្រេងសាំង ដែលមានតម្លៃ4100រៀលក្នុងមួយលីតនេះគឺជាសញ្ញាបញ្ជាក់ថា ទំនិញឡើងថ្លៃខ្ពស់គឺផ្ទុយពីពលរដ្ឋខ្មែររកប្រាក់ចំណូលបានទាបនៅក្នុងកាលៈទេសៈនេះ ហើយនឹងជះឥទ្ធិពលអាក្រក់ដល់ជីវភាពរបស់ប្រជាពលរដ្ឋខ្មែរតែម្តង។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds