ប្រធានគណបក្សយុវជនកម្ពុជា បានប្រកាសតែងតាំងថ្នាក់ដឹកនាំ២រូប ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណបក្សយុវជនកម្ពុជា
ភ្នំពេញ÷ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានប្រកាសថ្នាក់ដឹកនាំ២រូប ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណបក្សយុវជនកម្ពុជាដោយផ្អែកលើសកម្មភាព សមត្ថភាព និងឆន្ទៈរបស់
លោកទាំង2ក្នុងការបម្រើគណបក្សដោយស្មោះត្រង់ព្រមទាំងមានមនសិកាស្នេហាជាតិដោយស្មោះស្ម័គ្រដូច្នេះទើបលោកទាំង2នាក់ត្រូវបានគណៈកម្មាធិការអចិន្រ្តៃយ៍ នៃគណបក្សយុវជនកម្ពុជាផ្តល់សេចក្តីទុក
ចិត្តតែងតាំងលោកទាំង2នាក់ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សយុវជនកម្ពុជាតទៅ នេះបើយោងតាមគណនីហ្វេសបុករបស់លោក។
លោកបានបង្ហោះប្រាប់តាមគណនីហ្វេសបុករបស់លោកថា«សេចក្តីប្រកាសគណៈកម្មាធិការអចិន្រ្តៃយ៍របស់គណបក្សយុវជនកម្ពុជា តែងតាំងថ្នាក់ដឹកនាំ2រូប
1- លោក ហា រ៉ាវិន 2- លោក ណៃ សារុន ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណបក្សយុវជនកម្ពុជាដោយផ្អែកលើសកម្មភាព សមត្ថភាព និងឆន្ទៈរបស់លោកទាំង2ក្នុងការបម្រើគណបក្សដោយស្មោះត្រង់ព្រមទាំងមានមនសិកាស្នេហាជាតិដោយស្មោះស្ម័គ្រ
ដូច្នេះទើបលោកទាំង2នាក់ត្រូវបានគណៈកម្មាធិការអចិន្រ្តៃយ៍ នៃគនបក្សយុវជនកម្ពុជាផ្តល់សេចក្តីទុកចិត្តតែងតាំងលោកទាំង2នាក់ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សយុវជនកម្ពុជាតទៅ។
ក្នុងនាមខ្ញុំបាទ គឺជាប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណបក្សយុវជនកម្ពុជាផងនោះ សូមជូនពរលោកទាំង2នាក់ជួបតែសំណាងល្អ និងបំពេញភារៈកិច្ចជោគជ័យនៅក្នុងមុខតួនាទីថ្មីបន្ថែមនេះគ្រប់កាលៈទេសៈ។ លោក ណៃ សារុន អាវក្នុងស និងលោក ហា រ៉ាវិន អាវក្នុងខៀវ#គណបក្សយុវជនកម្ពុជា #សេរីភាព #យុត្តិធម៌ #អភិវឌ្ឍន៍