ប្រធានគណបក្សយុវជនកម្ពុជា បានធ្វើការប្រជុំតាមZOOM ដើម្បីពង្រឹងការងារផ្ទៃក្នុងគណបក្ស ឆ្ពោះទៅការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់នៅឆ្នាំ2022

ភ្នំពេញ៖ ដោយសារស្ថានភាព នៃការឆ្លងរីករាលដាល ជំងឺកូវីដ១៩ នៅលើពិភពលោក ក៏ដូចជាប្រទេសកម្ពុជា បានអូសបន្លាយពេល កាន់តែយូរទៅៗ បានសម្លាប់ប្រជាពលរដ្ឋរាប់លាននាក់ នៅក្នុងសកលលោក និងបំផ្លាញនូវសេដ្ឋកិច្ចបណ្ដាប្រទេសនានាយ៉ាងខ្ទេចខ្ទាំនោះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថា មួយជំហាន មួយជំហាន ក្នុងរដូវកាលកូវីដ១៩គឺតឹងជាងហែលទឹក បញ្រ្ចាស់ទៅទៀត ហើយលោកបានធ្វើការប្រជុំដឹកនាំសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍របស់គណបក្សយុវជនកម្ពុជាប្រជុំតាមZOOM ដើម្បីពង្រឹងការងារផ្ទៃក្នុងគណបក្ស និងតាមដានស្ថានការណ៍នយោបាយនៅកម្ពុជាឆ្ពោះទៅការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់នៅឆ្នាំ2022 ។

នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានសរសេរយ៉ាងដូច្នេះថា «នៅព្រឹកថ្ងៃចន្ទ័ ទី12 ខែកក្កដា ឆ្នាំ2021 នេះ ខ្ញុំបានដឹកនាំសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍របស់គណបក្សយុវជនកម្ពុជាប្រជុំតាមZOOM ដើម្បីពង្រឹងការងារផ្ទៃក្នុងគណបក្ស និងតាមដានស្ថានការណ៍នយោបាយនៅកម្ពុជាឆ្ពោះទៅការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់នៅឆ្នាំ2022 ហើយនៅក្នុងកិច្ចប្រជុំនោះដែរ ខ្ញុំបានផ្តាំផ្ញើដល់សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ទាំងអស់ឲ្យចូលរួមជួយពលរដ្ឋខ្មែរ ដោយភាពស្មោះត្រង់ និង កុំដើរបោកបញ្ជោតពួកគាត់ ដើម្បីតែអំណាច និងប្រយោជន៍ខ្លួនឯងឲ្យសោះ ពីព្រោះគណបក្សយុវជនកម្ពុជា ពួកយើង គឺជាថ្នាលថ្មីសម្រាប់ប្រជាខ្មែរប្រុសស្រីយើងអាស្រ័យផល នៅក្នុងកិច្ចប្រជុំនេះដែរក៏មានវត្តមាន លោក ផន ផល្លាចូលរួមប្រជុំផងដែរ ដោយគាត់បានជាពីជំងឺកូវីដហើយ»។

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds