ក្រោយថៃ បដិសេធរឿងចម្លងប្រាសាទអង្គរវត្ត លោក ពេជ្រ ស្រស់ បាននិយាយចំៗទៅលើភាគីខាងថៃថា គ្មានចោរឯណាសារភាពថាខ្លួនឯងចោរនោះទេ
ភ្នំពេញ៖ ក្រោយពីមានការចែករំលែកតៗគ្នាលើបណ្ដាញសង្គមនានា ជុំវិញការចម្លងនិងកសាងប្រាសាទអង្គរ នៅលើទឹកដីថៃ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានចេញមុខប្រតិកម្មខ្លាំងៗថា សៀមមិនចោលមាយាទអាក្រក់ យួនមិនចោលស្នៀតចង់លេបកេរ្តិ៍ខ្មែរ សៀមគួរខ្មាស់អស់មនុស្ស ក្នុងពិភពលោកផង ពីព្រោះថាពិភពលោក ស្គាល់ច្បាស់ណាស់អំពី កេរ្តិ៍របស់ខ្មែរ ដោយសារដូនតាខ្មែរ ខ្លាំងរហូតវ៉ៃ
សៀមខ្ទិចម្តងជាពីរដងហើយ ក្នុងប្រវត្តិសាស្រ្ត ដូច្នេះសៀម ឈប់ដេកស្រម៉ៃ លួចកេរ្តិ៍ខ្មែរទៀតទៅ។
តាមរយ:បណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានសរសេរយ៉ាងដូច្នេះថា «នៅលើលោកយើងនេះ គឺគ្មានចោរឯណាសារភាពថា៖ខ្លួនឯងជាចោរនោះទេដូច្នេះការបកស្បែកមុខចោរបានគឺផ្អែកទៅលើសកម្មភាព ភស្តុតាង និងលទ្ធផល ជាក់ស្តែងរឿងសៀមលួចចម្លងប្លង់ និងគំរូប្រាសាទអង្គរវត្ត