លោក ពេជ្រ ស្រស់ ប្រតិកម្មយ៉ាងខ្លាំងចំពោះ ការចម្លងប្រាសាទអង្គរវត្ត របស់សៀមដែលកំពុងតែសាងសងលើទឹកដីរបស់ខ្លួន
ភ្នំពេញ៖ ក្រោយពីមានការចែករំលែកតៗគ្នាលើបណ្ដាញសង្គមនានា ជុំវិញការចម្លងនិងកសាងប្រាសាទអង្គរ នៅលើទឹកដីថៃ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានចេញមុខប្រតិកម្មខ្លាំងៗថា សៀមមិនចោលមាយាទអាក្រក់ យួនមិនចោលស្នៀតចង់លេបកេរ្តិ៍ខ្មែរ សៀមគួរខ្មាស់អស់មនុស្ស ក្នុងពិភពលោកផង ពីព្រោះថាពិភពលោក ស្គាល់ច្បាស់ណាស់អំពី កេរ្តិ៍របស់ខ្មែរ ដោយសារដូនតាខ្មែរ ខ្លាំងរហូតវ៉ៃ
សៀមខ្ទិចម្តងជាពីរដងហើយ ក្នុងប្រវត្តិសាស្រ្ត ដូច្នេះសៀម ឈប់ដេកស្រម៉ៃ លួចកេរ្តិ៍ខ្មែរទៀតទៅ។
តាមរយ:បណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១នេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានសរសេរយ៉ាងដូច្នេះថា «សៀមមិនចោលមាយាទអាក្រក់ យួនមិនចោលស្នៀតចង់លេបកេរ្តិ៍ខ្មែរ សៀមគួរខ្មាស់អស់មនុស្ស ក្នុងពិភពលោកផង ពីព្រោះថាពិភពលោក ស្គាល់ច្បាស់ណាស់អំពី កេរ្តិ៍របស់ខ្មែរ ដោយសារដូនតាខ្មែរ ខ្លាំងរហូតវ៉ៃសៀមខ្ទិចម្តងជាពីរដងហើយ ក្នុងប្រវត្តិសាស្រ្ត ដូច្នេះសៀម ឈប់ដេកស្រម៉ៃ លួចកេរ្តិ៍ខ្មែរទៀតទៅ អ្នកលួចមិនបានទេ ក្នុងសម័យនេះពីព្រោះ ខ្មែរមិនទាន់អស់ អ្នកស្នេហាជាតិនៅឡើយទេ»។
លោក ពេជ្រ ស្រស់បន្តថា «កាលពីឆ្នាំជាង 2000 សៀមខ្ទិចស្ថានទូតម្តងហើយ ដោយសាររឿងអង្គរវត្តនឹង សូមកុំទាន់ភ្លេចអីណា យើងជាខ្មែរ គឺមិនអនុញ្ញាតឲ្យអ្នក លួចចម្លងទ្រព្យសម្បត្តិ ដូនតាយើងនោះឡើយ
លួចមិនបានរបស់ពិត បែរទៅជាចម្លងយក👎 ពតជាចោរគ្មានភាពខ្មាស់អៀនមែន»៕