ក្រសួងមហាផ្ទៃ ជូនដំណឹងគណបក្សកែទម្រង់កម្ពុជាថា ពុំទាន់បានចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅ ក្រសួងមហាផ្ទៃជាផ្លូវការនៅឡើយ

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹង ដល់គណបក្សកែទម្រង់កម្ពុជា ដោយបានក្រើនរំលឹកដល់លោក ទិន សៃ ជាស្ថាបនិកគណបក្សនេះថា ពុំទាន់បានចុះឈ្មោះក្នុងបញ្ជីគណបក្ស​នយោ​បាយ​នៅ ក្រសួងមហាផ្ទៃជាផ្លូវការនៅឡើយ។

ក្រសួងមហាផ្ទៃ បានលើកឡើងថា ក្នុងរយៈពេលកន្លងមកនេះ ក្រសួងមហាផ្ទៃពិនិត្យឃើញថា គណបក្សកំពុង ធ្វើសកម្មភាព​នយោបាយនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួន ដែលសកម្មភាពទាំងនេះ គឺជា ការអនុវត្តបំពានទៅនឹង​បញ្ញត្តិមាត្រា៩ និងបញ្ញត្តិមាត្រា១៩ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ។

ដូច្នេះ គណបក្សកែទម្រង់កម្ពុជាត្រូវបញ្ឈប់ នូវរាល់សកម្មភាពនយោបាយនៅតាមមូលដ្ឋាន រហូត ដល់គណបក្សនេះ បានចុះ​ឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ស្របតាមស្មារតី នៃលិខិត របស់ក្រសួងមហាផ្ទៃ ដូចបានចុះក្នុង​យោង​ខាងលើ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds