ឯកឧត្ដម ពេជ្រ ស្រស់៖ ដៃម្ខាងត្រូវជ្រោងសង្រ្គោះជីវិតលោក ផន ផល្លា រីឯដៃម្ខាងទៀតត្រូវជ្រោងជីវភាពក្មេងកំព្រា៨០នាក់

(ភ្នំពេញ)៖ ឯកឧត្ដម ពេជ្រ​ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថា ដៃម្ខាងឯកឧត្ដម ត្រូវជ្រោងសង្រ្គោះជីវិត លោក ផន ផល្លា រីឯដៃម្ខាងទៀត ឯកឧត្ដមត្រូវជ្រោងជីវភាពក្មេងកំព្រា៨០នាក់ ដែលលោក ផន ផល្លាទទួលចិញ្ចឹម ហើយ ពេលនេះលោកកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩។

ឯកឧត្ដម ពេជ្រ ស្រស់ បានសរសេរនៅលើគណនីហ្វេសប៊ុក នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១នេះថា «វាហត់បន្តិចមែន រន្ធត់បន្តិចមែន ប៉ុន្តែខ្ញុំពេញចិត្តនឹងធ្វើកិច្ចការនេះ ពីព្រោះក្នុងតួនាទីជាមេ គឺ ត្រូវផ្តល់ភាពកក់ក្តៅដល់កូនៗ គ្រប់កាលៈទេសៈ និងលះបង់គ្រប់យ៉ាង ដើម្បីពួកគេមានសេចក្តីសុខ»។

ប្រមុខបក្សយុវជនកម្ពុជា បានសរសេរបន្តថា «ខ្ញុំមិនហត់ និងការជួយទេ អរគុណក្រុមគ្រូពេទ្យ និងអរគុណព្រះយេស៊ូ»៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds