សមាជិក-សមាជិការដ្ឋសភា និងមន្រ្តីបម្រើការងារសម័យប្រជុំរដ្ឋសភា តម្រូវឲ្យធ្វើតេស្តរហ័សកូវីដ-១៩

(ភ្នំពេញ)៖ សមាជិក-សមាជិការដ្ឋសភា ដែលនឹងត្រូវអញ្ជើញចូលរួមសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នៅព្រឹក ថ្ងៃទី២៤ ខែមិថុនាឆ្នាំ២០២១ និងមន្រ្តីបម្រើការងារទំាងអស់ តម្រូវឲ្យធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ មុនចូលរួមសម័យ ប្រជុំរដ្ឋសភានោះ។

ការធ្វើតេស្តរកមេរោគកូវីដ-១៩ ជាការអនុវត្តវិធានការការពារទប់ស្កាត់ជំងឺដ៏កាចសាហាវនេះ។ អគ្គលេខាធិការដ្ឋានរដ្ឋសភា ឯកឧត្តម ឡេង ប៉េងឡុង បានជូនដំណឹង ស្តីពី ការធ្វើតេស្តរហស័នេះ ដល់អ្នកពាក់ព័ន្ធ។ ក្នុងសេចក្តីជូនដំណឹង បាន បញ្ជាក់ថា ការធ្វើតេស្តរហ័សប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី២៣ ខែមិថុនានេះ នៅវិមានរដ្ឋសភា។

សូមជម្រាបថា  រដ្ឋសភានឹងបើកសម័យប្រជុំលើកទី៦ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៤ មិថុនាស្អែកនេះ បន្ទាប់ពីបានវិស្សម កាល រយៈពេលប្រមាណ៣ខែមក។ មានរបៀបវារៈចំនួន៩  ដែលនឹងលើកឡើងយកពិភាក្សា និងអនុម័តនៅក្នុងសម័យប្រជុំ ពេញអង្គនេះ។ នៅក្នុងនោះមានរបៀបវារៈ ស្តីពី ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តប្រធានថ្មី គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត ជំនួសប្រធានចាស់ ដែលបានលាលែង ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds