តំណាងអចិន្ត្រៃយ៍កម្ពុជា៖ ការឆ្លើយតបរបស់កម្ពុជា ចំពោះមេរោគកូវីដ-១៩ បានដាក់បញ្ចូលនូវគុណតម្លៃ នៃសិទ្ធិមនុស្ស និងមិនបោះបង់នរណាម្នាក់ឡើយ

(ភ្នំពេញ)៖ ឯកអគ្គរាជទូត និងតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺ ណែវលោក អាន សុខខឿន កាលពីដើមសប្ដាហ៍នេះ បានចូលរួមថ្លែងបទអន្តរាគមន៍ នៅក្នុងកិច្ចសន្ទនាអន្តរកម្ម លើរបាយ ការណ៍របស់ឧត្តមស្នងការ ទទួលបន្ទុកសិទ្ធិមនុស្ស ស្ដីពីការឆ្លើយតបរបស់រដ្ឋចំពោះជំងឺរាតត្បាត។

តំណាងអចិន្ត្រៃយ៍កម្ពុជា បានគូសបញ្ជាក់ថា ការឆ្លើយតបរបស់កម្ពុជា ចំពោះមេរោគកូវីដ-១៩ បានដាក់បញ្ចូលនូវ គុណតម្លៃ នៃសិទ្ធិមនុស្ស និងមិនបោះបង់នរណាម្នាក់ឡើយ។

តំណាងកម្ពុជា បានបន្តទៀតថា «ក្នុងអំឡុងពេលមានវិបត្តិសុខភាពនេះ គ្មាននរណាម្នាក់អាចមានសុវត្ថិភាពបានទេ លុះត្រា តែមនុស្សគ្រប់គ្នាមានសុវត្ថិភាព។ វ៉ាក់សាំងកូវីដ-១៩ ត្រូវតែជាទំនិញសារធារណៈសកល ដែលត្រូវចែកចាយក្នុងស្មារតី មនុស្សធម៌ សម្រាប់ប្រទេសទាំងអស់ ជាពិសេសប្រទេសដែលងាយរងគ្រោះបំផុត។ ការចាក់វ៉ាក់សាំងដោយឥតគិត ថ្លៃនៅ កម្ពុជា រួមទាំងជនបរទេសផង សម្រេចបានជាង៣០% នៃគោលដៅ»៕

អត្ថបទដែលជាប់ទាក់ទង