រដ្ឋសភានឹងប្រជុំពេញអង្គបោះឆ្នោត ផ្តល់សេចក្តីទុកចិត្តប្រធាន គ.ជ.បថ្មី នៅថ្ងៃទី២៤ មិថុនា
(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអិចន្រ្តៃយ៍រដ្ឋសភា តាមប្រព័ន្ធវីដេអូ។ ក្នុងកិច្ចប្រជុំនេះ បានអនុម័តកំណត់កាលបរិច្ឆេទ បើកសម័យប្រជុំ រដ្ឋសភា លើកទី៦ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ខាងមុខ ដើម្បីបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត ដល់ លោក ប្រាជ្ញ ចន្ទ ជាប្រធានថ្មី នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរដ្ឋសភា។
សូមជម្រាបថា លោក ស៊ិក ប៊ុនហុក បានដាក់ពាក្យលាឈប់ពីប្រធាន គ.ជ.ប កាលពីពេលថ្មីៗនេះ ហើយលោក ប្រាជ្ញ ចន្ទ ក៏បានដាក់ពាក្យស្នើសុំ ធ្វើជាប្រធានគ.ជ.បថ្មី៕