អជ្ញាធរខណ្ឌមានជ័យ​ សម្រេច​ផ្អាកសកម្មភាពអាជីវកម្មផលិតកម្ម​ តាមផ្នែក​ និងក្រុមខ្លះ​ មួយសប្តាហ៍បន្តទៀត,ដេីម្បីទប់ស្កាត់កុំអោយមានការរីករាលដាលការឆ្លងជម្ងឺកូវីដ១៩​

(ភ្នំពេញ​)៖នៅថ្ងៃសៅរ៍ ៣រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ទី២៩ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ សហការជាមួយ លោក ទូច សុទ្ធមុត តំណាងក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និង លោក វ៉ា សុវណ្ណពិសាល ក្រុមការងារអធិការកិច្ច បានដឹកនាំក្រុមការងារបច្ចេកទេសចម្រុះចុះមកពិនិត្យ និងវាយតម្លៃ រោងចក្រ ចំនួន៥ទីតាំង ក្នុងភូមិសាស្រ្ត ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

១. រោងចក្រ អេស អិល ជេ(SLJ) ស្ថិតនៅផ្លូវ៣៧១ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

-វិស័យកាត់ដេរសំលៀកបំពាក់
– ថៅកែរោងចក្រ ឈ្មោះ FAN XIAOLIN ភេទ ប្រុស ជនជាតិ ចិន មានកម្មករសរុបចំនួន ៦៣៦ នាក់ ស្រី ៥០៥នាក់ បរទេស ចំនួន ៤នាក់ ២នាក់ ។
-កម្មករវិជ្ជមាន Covid-19 ចំនួន 2នាក់( ករណីថ្មី ) ករណីចាស់ ៨៦ ។
-អ្នកប៉ះផ្ទាល់ និងប្រយោល ក្រុមការងារកំពុងស្រាវជ្រាវ។
២. រោងចក្រ គួយ តាយហ័រសេងស៊ីង ស្ថិតនៅ ស្ថិតភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
-វិស័យកាត់ដេរសំលៀកបំពាក់
-ថៅកែរោងចក្រ ឈ្មោះ Zheng Rong ភេទ ស្រី ជនជាតិ ចិន
-កម្មករសរុបចំនួន ៧១០ នាក់/ស្រី ៤៧៨នាក់ បរទេសសរុបចំនួន ៦នាក់/ស្រី ៤នាក់
-កម្មករវិជ្ជមាន Covid-19 ចំនួន ៤០នាក់ ។
-កម្មករបានជាសះពីជំងឺកូវីដ-១៩ ចំនួន ៣០នាក់ ។
-ចាក់វ៉ាក់សាំងរួចចំនួន ៥៦៨នាក់ ស្មើនឹង ៨០% ។
-កម្មករនិយោជិតបានយកសំណាករកវិរុសកូវីដ-19 ចំនួន ៦៣៩នាក់ ស្មើនឹង៩០% ។
-បើកដំណើរការទ្បើងវិញនៅថ្ងៃទី១៣​ ខែឧសភា ឆ្នាំ២០២១ (ចង្វាក់ ផលិតកម្មដំណើរការបានតែ៤០%និងកម្មករចូលធ្វើការចំនួន ៣៩០នាក់) ។
៣. រោងចក្រ ខេនដា ស្ថិតនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
-វិស័យកាត់ដេរសំលៀកបំពាក់
– ថៅកែរោងចក្រ ឈ្មោះ zhou Haigang ភេទប្រុស ជនជាតិ ចិន
-កម្មករសរុបចំនួន ៥២១ នាក់ ស្រី ៤២៦ នាក់ បរទេស ១០នាក់ ស្រី ៥នាក់
-កម្មករវិជ្ជមាន Covid-19 ចំនួន ៣៣នាក់។
-កម្មករទាំងអស់ ក្រុមហ៊ុនបានបញ្ជូនទៅយកសំណាកនៅមណ្ឌលវិហារយ៉ាស៊ូគ្រឹះមុខអាវុធហត្ថរាជធានីភ្នំពេញ។
៤. រោងចក្រ ដាប់ប៊លយូ អេន ឌី (W&D) ស្ថិតនៅផ្លូវ ២១៧ ភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
-វិស័យកាត់ដេរសំលៀកបំពាក់
– ថៅកែរោងចក្រ ឈ្មោះ ហ័ង ប៉ូសាង ភេទ ប្រុស ជនជាតិ ចិន
-កម្មករសរុបចំនួន ៨៩៥ នាក់ ស្រី ៧៩៥នាក់ បរទេស ចំនួន ១៥នាក់
-កម្មករវិជ្ជមាន Covid-19 ចំនួន ៤នាក់ ករណីចាស់ ៨ នាក់ ករណីថ្មី ។
៥. រោងចក្រ ជុង ហាវ ស្ថិតនៅភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានកម្មករសរុប ៥៧០ នាក់ ។
– មានអ្នកវិជ្ជមាន ២២ករណីចាស់ និង ៣ករណីថ្មី ។
យោងតាមសេចក្តីណែនាំរួម លេខ០៤៥/២១ កប/ស.ណ.ខ.ល ចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ស្តីពីលក្ខណៈវិនិច្ឆ័យក្នុងការផ្អាក និងបើកឡើងវិញ នូវសកម្មភាពអាជីវកម្ម ផលិតកម្ម ដោយវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងវិធានការចាំបាច់ពេលបើកដំណើរការឡើងវិញ ។
ក្នុងឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌមានជ័យ បានផ្អាកសកម្មភាពអាជីវកម្ម ផលិតកម្ម នូវរោងចក្រ ទាំង៥ ទីតាំង រយៈពេល២ថ្ងៃ រួចមកហើយ ។ ជាក់ស្ដែងថ្ងៃនេះ ក្រុមការងារបច្ចេកទេសចម្រុះ អធិការកិច្ច នៃក្រសួងការងារ បានចុះពិនិត្យ និងវាយតម្លៃតាមលក្ខណៈវិនិច្ឆ័យក្នុងការផ្អាក និងបើកឡើងវិញនូវសកម្មភាព អាជីវកម្ម ផលិតកម្ម ដោយវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងវិធានការចាំបាច់ពេលបើកដំណើរការឡើងវិញ ។
ក្រោយពីការពិនិត្យ និងវាយតម្លៃ ក្នុងការទប់ស្កាត់កុំអោយរាលដាលក្នុង ខណ្ឌមានជ័យ មន្រ្តីតំណាងក្រសួងការងារ សម្រេចផ្អាកសកម្មភាពអាជីវកម្ម ផលិតកម្ម តាមផ្នែក និង ក្រុមខ្លះ មួយសប្តាហ៍បន្តទៀត គិតត្រឹមថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ២០២១ ដល់ថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០២១ នូវរោងចក្រ ទាំង៥ ទីតាំង ជាបណ្តោះអាសន្នបន្តទៀត ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds