លោក ពេជ្រ ស្រស់៖ សូមបងប្អូនកុំធ្វេសប្រហែសនិងមេរោគកូវីដ១៩ ឡើយ ទោះបីតំបន់ក្រហមរួមតូច ជាបន្តបន្ទាប់ដ៏ដោយ
តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ លោក ពេជ្រ ស្រស់ ប្រធាន គណបក្ស យុវជន កម្ពុជា បានលើកឡើងថា «ការប្រែតំបន់ក្រហម ទៅតំបន់លឿងទុំ ឬលឿង វាជារឿងមួយ ដែលកើតចេញពីការថយចុះ នៃការឆ្លងមេរោគកូវីដ១៩ ប៉ុន្តែបើបងប្អូនប្រហែស នាំឲ្យឆ្លងមេរោគកូវីដ១៩ឡើងវិញ គឺការប្រែពណ៌ របស់តំបន់នីមួយៗ នឹងប្រែទៅពណ៌ក្រហម លឿងទុំ និងលឿងវិញជាមិនខានឡើយ ដូច្នេះសូមបងប្អូនបន្ត យកចិត្តទុកដាក់កុំឲ្យឆ្លងមេរោគកូវីដ១៩ ឲ្យសោះ»។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២២,៨៨៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ សរុបចំនួន ១៤,៣៤៣នាក់ និងស្លាប់សរុបចំនួន ១៥៦នាក់៕