គណបក្ស យុវជនកម្ពុជា គឺតែងតែជួបជុំគ្នារៀងរាល់សប្តាហ៍ ដើម្បីរិះរកមធ្យោបាយដើម្បីជួយដល់ប្រជាពលរដ្ឋ និងជាតិខ្មែរ

ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានលើកឡើងថា គណបក្សរបស់លោកគឺតែងតែយកចិត្តទុកដាក់ចំពោះបញ្ហារបស់ជាតិនិងប្រជាពលរដ្ឋហើយរិះរកមធ្យោបាយដើម្បីជួយដល់ប្រជាពលរដ្ឋនិងជាតិខ្មែរឲ្យរុងរឿង។

តាមរយៈគេហទំព័រហ្វេសប៊ុកនៅថ្ងៃទី១៦ ឧសភានេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានសរសេរបញ្ជាក់ថា “គណបក្ស យុវជនកម្ពុជា គឺ តែងតែយកចិត្តទុកដាក់ ចំពោះបញ្ហារបស់ជាតិ និងបញ្ហា របស់ប្រជាពលរដ្ឋហើយពួកយើងគឺតែងតែ ជួបជុំគ្នារៀងរាល់សប្តាហ៍ដើម្បីរិះរកមធ្យោបាយដើម្បីជួយដល់ ប្រជាពលរដ្ឋនិងជាតិខ្មែរយើងឲ្យរុងរឿងតាមរយៈសមត្ថភាពនៃ ពួកយើងនិងគោលនយោបាយ បក្សយុវជនយើង”៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds